(ពិភពលោក)៖ មនុស្សគ្រប់គ្នា តែងតែចង់ទៅរស់នៅក្នុងប្រទេសជាតិ ដែលមានសន្តិភាព និងសុភមង្គល។ បច្ចុប្បន្ននេះបញ្ហាអំពើហិង្សា សង្រ្គាម និងភាពចលាចល បានកើតមានទ្បើងជាញឹកញាប់ នៅតាមបណ្ដាប្រទេសនានា ក្នុងពិភពលោកទូទាំពិភពលោក។ ប៉ុន្តែមិនមែនមានន័យថា ប្រទេសទាំងអស់សុទ្ធសឹងតែ ជួបរឿងបែបនេះទាំងអស់ទេ។

វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានបង្ហាញនូវការសិក្សាសន្ទស្សន៍សន្តិភាពសកល ឬ The Global Peace Index (GPI) នៅក្នុងប្រទេស១៦២។ ការផ្តល់នូវសន្ទស្សន៍នេះ ផ្អែកលើសូចនាករចំនួន២២ផ្សេងគ្នា រួមបញ្ចូលទាំងកម្រិតនៃឧក្រិដ្ឋកម្ម អំពើហិង្សា ទំនាក់ទំនងជាមួយប្រទេសជិតខាង ការចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព UN ជាដើម។

សន្ទស្សន៍ពិន្ទុ GPI ទាបបង្ហាញថា ប្រទេសដែលមានសន្តិភាពជាងគេ។ ខាងក្រោមនេះជា១០ប្រទេស ដែលមានសន្តិភាពបំផុតក្នុងពិភពលោក។

១. ប្រទេស Iceland៖ ពិន្ទុGPI: ១,១៤៨
ជាប្រទេសកោះមួយ មានសន្តិភាពបំផុត ក្នុងពិភពលោក ដែលប្រទេសនេះ គ្មានកងកម្លាំងទ័ពឈរជើងនោះទេ។ ទន្ទឹមនឹងនេះ ប្រទេស Iceland ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានការរីកចម្រើនបំផុតក្នុងពិភព។ Iceland មានលទ្ធិប្រជាធិបតេយ្យកម្រិតខ្ពស់, គោរពសមភាពយេនឌ័រ ហើយអ្នកជាប់ពន្ធនាគាមានកម្រិតទាប។ Iceland មានអត្រាអ្នកចេះអក្សរ៩៩%។

២. ប្រទេស ដាណាម៉ាក៖ ពិន្ទុ GPI: ១,១៥០
មិនត្រឹមតែជាប្រទេសមួយ ដ៏មានសុខសន្តិភាពប៉ុណ្ណោះទេ ដាណឺម៉ាកជាប្រទេស មានអំពើពុករលួយតិចតួចបំផុត និងជាប្រទេសដែលសប្បាយបំផុត នៅលើពិភពលោក។ អត្រាអក្ខរកម្មខ្ពស់ ប្រព័ន្ធថែទាំសុខភាព និងស្ដង់ដារនៃការរស់នៅមានកម្រិតខ្ពស់។ ប្រជាពលរដ្ឋក្នុងប្រទេសនេះ ចូលចិត្តបង្កើតក្ដីស្រលាញ់ និងស្រលាញ់សន្តិភាព ហេតុដូចនេះ គឺពុំមានសង្គ្រាមនោះទេ។

៣. ប្រទេសអូទ្រីស (Austria)៖ ពិន្ទុGPI: ១,១៩៨
ប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបនេះ គឺជាកន្លែងល្អប្រសើរក្នុងការរស់នៅ ដោយសារតែប្រទេសនេះ មានបទល្មើសទាប និងអត្រាមនុស្សឃាតតិចតួច។ ប្រទេសអូទ្រីស ត្រូវបានគេដឹងថា មានការថែរក្សាអនាម័យ និងការការពារបរិស្ថានខ្ពស់។ ភាពស្រស់ស្អាត និងប្រវត្តិសាស្រ្ត នៃស្ថាបត្យកម្ម ប្រទេសអូទ្រីស បានទាក់ទាញភ្ញៀវទេសចរ រាប់លាននាក់ជារៀងរាល់ឆ្នាំ។

៤. ប្រទេស New Zealand៖ ពិន្ទុGPI: ១,២២១
New Zealand មានការរីកចំរើនជឿនលឿន យ៉ាងពិតប្រាកដ។ អ្នកជាប់ពន្ធនាគារ ក្នុងប្រទេសនេះ មានតិចតួចណាស់ ហើយប្រទេសនេះ ការទំនាក់ទំនងមិត្តភាពជាមួយ ប្រទេសជិតខាងផងដែរ។ ប្រទេសនេះ ប្រព័ន្ធតុលាការឯករាជ្យ កម្លាំងនគរបាលអនុវត្តន៍ច្បាស់បានយ៉ាងល្អ។ ជាមួយគ្នានេះ New Zealand មានប្រព័ន្ធអប់រំលំដាប់ពិភពលោក និងការថែទាំសុខភាពកម្រិតខ្ពស់។

៥. ប្រទេសស្វីស៖ ពិន្ទុGPI: ១,២៧៥
ប្រទេសនេះ មានទីក្រុងដ៏ស្រស់ស្អាត និងមានអត្រាឧក្រិដ្ឋកម្មទាប។ ស្តង់ដារនៃការរស់នៅក្នុងប្រទេស ល្អជាទីបំផុត។ ប្រទេសស្វីសកន្លែងដែលមានប្រព័ន្ធអប់រំល្អ ពិសេសវិស័យសុខាភិបាល។ ស្វីសជាប្រទេស ដែលចូលចិត្តប្រភពថាមពលកកើតឡើងវិញ (ថាមពលព្រះអាទិត្យ) និងថែរក្សាបរិស្ថាន។ ប្រទេសនេះមានផ្លូវជិះកង់យ៉ាងច្រើន។

៦. ប្រទេសហ្វាំងឡង់៖ ពិន្ទុGPI: ១,២៧៧
ហ្វាំងឡង់ជាប្រទេស ដែលមានអំពើពុករលួយ តិចតួចបំផុតនៅលើពិភពលោក។ ច្បាប់ដ៏តឹងរឹង នៅក្នុងប្រទេសនេះ បានរក្សាគណនេយ្យភាពរបស់រដ្ឋាភិបាល និងការបើកចំហជាសាធារណៈផងដែរ។ កម្លាំងយោធានៃប្រទេសហ្វាំងឡង់ គឺមានបេសកកម្ម ត្រឹមតែថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិប៉ុណ្ណោះ។ ហ្វាំងឡង់ជាប្រទេសកម្រិកំពូលសម្រាប់ការអប់រំ និងសមភាពយេនឌ័រ។

៧. ប្រទេសកាណាដា៖ ពិន្ទុGPI: ១,២៨៧
រដ្ឋាភិបាលប្រទេសកាណាដា បានចាត់ទុកថា សន្ដិសុខរបស់ប្រជាពលរដ្ឋ ជាផ្នែកមួយយ៉ាងសំខាន់បំផុត សម្រាប់ប្រជាជាតិ។ ប្រទេសនេះមានមនុស្សឃាតទាបណាស់ ហើយអត្រាឧក្រិដ្ឋកម្មក៏ទាបណាស់ដែរ។ ប្រជាជនរបស់ប្រទេសនេះ បានទទួលការអប់រំថ្នាក់ឧត្តមសិក្សារហូតដល់ ៥២.៦%។

៨. ប្រទេសជប៉ុន៖ ពិន្ទុGPI: ១,៣២២
ប្រទេសជប៉ុន ត្រូវបានគេដឹងថា ជាប្រទេសដែលមានបច្ចេកវិទ្យាទំនើប សម្រាប់ការរក្សាសន្តិភាពនៅក្នុងសង្គម។ អត្រានៃបទឧក្រិដ្ឋ ដូចជាអំពើហិង្សា និងអំពើឃាតកម្ម គឺមានកម្រិតទាបខ្លាំងណាស់ នៅក្នុងប្រទេសនេះ។ ជប៉ុនជាប្រទេសមានសេដ្ឋកិច្ចធំជាងគេផងដែរ នៅក្នុងពិភពលោក។ ការដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសជប៉ុនពឹងផ្អែកលើផ្លូវដែក។ រថភ្លើងល្បឿនលឿននៅ ប្រទេសជប៉ុន មានល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ/ម៉ោង។

៩. ប្រទេសអូស្ត្រាលី៖ ពិន្ទុGPI: ១,៣២៩
អត្រានៃការអំពើប្លន់ ហិង្សា ផ្លូវភេទ និងមនុស្សឃាត នៅប្រទេសអូស្ត្រាលី មានកម្រិតទាបខ្លាំងណាស់។ ដូច្នេះអ្នកអាចដើរនៅទូទាំងប្រទេស ដោយគ្មានការភ័យខ្លាចណាមួយឡើយ។ ក្នុងនាមជាប្រទេសអូស្រ្តាលី មានប្រជាជនពហុជាតិសាសន៍ ។ អូស្ត្រាលី គឺជាគោលដៅល្អឥតខ្ចោះ សម្រាប់អ្នកស្វែងរកការងារ និស្សិត និងភ្ញៀវទេសចរ។ ប្រទេសមហាអំណាចសេដ្ឋកិច្ចនេះ ផ្តល់នូវឱកាសការងារជាច្រើន។ ក្រុងដែលល្បីឈ្មោះ នៅលើពិភពលោករួមទាំងប្រទេសអូស្រ្តាលី នៅទីក្រុងស៊ីដនី, មែលប៊ន, និងទីក្រុង Brisbane ផ្ដល់នូវសេវាគ្រប់ប្រភេទសម្រាប់អ្នក។

១០. សាធារណរដ្ឋឆែក៖ ពិន្ទុGPI: ១,៣៤១
សាធារណរដ្ឋឆែក ជាប្រទេសតូចមួយជាប់សមុទ្រ ហើយមានព្រំប្រទល់ជាប់ប្រទេសអូទ្រីស, ប្រទេសអាល្លឺម៉ង់, ស្លូវ៉ាគី និងប្រទេសប៉ូឡូញ។ សេដ្ឋកិច្ចនៃប្រទេសនេះ ពឹងផ្អែកលើវិស័យទេសចរណ៍ជាក្បាលម៉ាស៊ីន។ ទីក្រុង Prague ជារដ្ឋធានីស្រស់ស្អាត នៃសាធារណរដ្ឋឆែក។ អ្នកមិនមានការព្រួយបារម្ភអំពីអំពើហិង្សា ឬប្លន់នោះទេ ប្រសិនបើអ្នកមានគម្រោង ទៅទស្សនកិច្ចសាធារណរដ្ឋឆែក។ ដោយសារតែអត្រាឧក្រិដ្ឋកម្មទាបខ្លាំងណាស់ នៅក្នុងប្រទេសនេះ។ ក្រៅពីនេះមានសេវាសង្គ្រោះបន្ទាន់ ដែលមានប្រសិទ្ធិភាព ដើម្បីធានាសុវត្ថិភាព របស់ជនបរទេសនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី