(កណ្តាល)៖ ក្រុមអ្នកញៀនល្បែងបៀរមួយក្រុមមានគ្នា១០នាក់ ត្រូវនគរបាលខេត្តកណ្តាល ឃាត់ខ្លួនបានខណៈកំពុងលេង នៅម៉ោង១២៖០៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ៖

ទី១៖ សឿង សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន ១៦០០០០រៀល ។

ទី២៖ ឈ្មោះ ឌុល ខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន ៤៤៩០០០រៀល។

ទី៣៖ ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន១៥០០០រៀល។

ទី៤៖ ឈ្មោះ កន សុខហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន ៣០៥០០០រៀល។

ទី៥៖ ឈ្មោះ ចឹក វ៉េង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានប្រាក់ជាប់ខ្លួនចំនួន៥៨៤ដុល្លារ។

ទី៦៖ ឈ្មោះ កាន ស៊ីណេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានប្រាក់ជាប់ខ្លួនចំនួន ១៤០៣០០រៀល។

ទី៧៖ ឈ្មោះ ប្រាក់ សួន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុបមានប្រាក់ជាប់ខ្លួនចំនួន១៩០០០រៀល។

ទី៨៖ ឈ្មោះ ថាត់ គ្រឿន ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មានប្រាក់ជាប់ខ្លួនចំនួន២១៥០០រៀល។

ទី៩៖ ឈ្មោះ គង់ សេត ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានប្រាក់ជាប់ខ្លួនចំនួន ៧៤០០០រៀល។

ទី១០៖ ឈ្មោះ ឡោ ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យយោធា១៧៩ មានប្រាក់ជាប់ខ្លួនចំនួន៤៤៩០០០រៀល និង៩០០ដុល្លារ ។

លោកបានបន្តថា មុនពេលកើតហេតុ ដោយទទួលព័ត៌មានផ្ទះខាងលើ មានលាក់លួចលេងល្បែងស៉ីសងនោះ ទើបនគរបាលស្រុកស្អាង សហការជាជាមួយកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខេត្តកណ្តាល បានប្រតិបត្ដការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ចំនួន០២វង់ នៅចំណុចក្នុងបន្ទប់របស់ឈ្មោះ ណេង ស្ថិតភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន១០នាក់ និងវត្ថុតាងបៀរចំនួន២ហ៊ូ តុដែក១, កំរាល២, កៅអីជ័រចំនួន១៥ ម៉ូតូចំនួន៥គ្រឿង។

បច្ចុប្បន្នជនសង្ស័យកំពុង កសាងសំណុំរឿងចាត់ការ ទៅតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី