(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវក្រុមចោរប្លន់៧នាក់ ប្រដាប់អាវុធវែងAK៦ដើម ចូលប្លន់ និងបាញ់ឲ្យរបួសធ្ងន់នោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បានបាត់បង់ជីវិតហើយ ដោយទុកប្រពន្ធ និងកូនប្រុសស្រី៣នាក់ ឲ្យនៅកំព្រាឯកកោ និងខ្វះភាពកក់ក្ដៅ។

សូមបញ្ជាក់ថា ចោរប្លន់មួយក្រុមមានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង អាកាចំនួន៦ដើម បានចូលទៅធ្វើសកម្មភាពប្លន់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលជាថៅកែរោងម៉ាសីុនកិនស្រូវ ដោយបានចាប់ជនរងគ្រោះចង និងយកស្កុតបិទមាត់ជាប់ មិនឲ្យស្រែក ព្រមទាំងបានបាញ់ប្រហារទៅលើបុរសម្នាក់ ដែលត្រូវជាបងប្អូនជីដូនមួយ ពេលរត់មកជួយ ក្រោយឭសំឡេងស្រែករបស់ជនរងគ្រោះ ហើយបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។

ករណីប្លន់ប្រដាប់អាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ ដែលបានសួរនាំសមត្ថកិច្ច និងជនរងគ្រោះបាននិយាយថា ពេលដែលកំពុងចូលប្លន់នោះ ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៦នាក់ បានស្រែកថា «អញស្អប់ណាស់គ្រួសារឯងធ្វើបាបគ្រួសារអញខ្លាំងណាស់» ព្រមទាំងប្រកាសឲ្យរត់ចេញតាមទ្វារក្រោយ ដូច្នេះករណីនេះអាចជា ករណីគំនុំផងដែរ ហើយអាចថា ក្រុមជនសង្ស័យធ្លាប់ស្គាល់ និងចេញចូលផ្ទះជនរងគ្រោះទៀតផងដែរ។

យោងតាមរបាយការណ៍របស់មន្រ្តីអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា មុនពេលកើតហេតុម្ចាស់ផ្ទះកំពុង អង្គុយមើលទូរទស្សន៍ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ អាវុធAK3ដើម ចូលមកភ្ជង់រួចចងដៃទៅក្រោយហើយឲ្យក្រាបចុះក្រោម និងរើកកាយក្នុងផ្ទះរួចយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការមួយចំនួន។

មន្រ្តីអាវុធហត្ថបានបន្ថែមទៀតថា «ពេលកំពុងធ្វើសកម្មភាពនោះក៏មានកាភ្ញាក់ផ្អើលហើយ ជនរងរបួសជាប្អូនជីដូនមួយ ដែលមានផ្ទះនៅក្បែរនោះ ចេញមកជួយក៏ជួបជាមួយបក្ខពួកជនសង្ស័យ ដែលនៅការពារខាងក្រៅហើយក៏បាញ់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់ពោះ ហើយបញ្ជូនទៅសង្គ្រោះនៅពេទ្យលោកសង្ឃ រហូតធ្វើការវះកាត់រួចហើយ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦នេះ»។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ម្ចាស់ផ្ទះដែលមានម៉ាស៊ីនកិនស្រូវខ្នាតតូចខាងលើនោះ ប្ដីឈ្មោះ កែម កន អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ភី ធឿន អាយុ៣៨ឆ្នាំ មានកូនស្រីម្នាក់និងប្រុស២នាក់ ហើយជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធនិងកូនទាំង៣នាក់ ត្រូវចោរចាប់ចងស្លាបសេក និងយកស្កុតបិទមាត់មិនឲ្យស្រែករួចឡើយ។ ដោយឡែក ជនរងគ្រោះដែលត្រូវចោរបាញ់បណ្តាលឲ្យរងរបួសធ្ងន់នោះមានឈ្មោះ គយ ប៉ន អាយុ៤១ឆ្នាំ។

សម្រាប់ទ្រព្យសម្បត្តិ ដែលក្រុមចោរទាំងនោះរួមមាន: មានលុយចំនួន៥០០ដុល្លារ គ្រឿងអលង្ការប្លាទីន មានខ្សែក ចំនួន៥ជីកន្លះ ក្រវិល១ជីកន្លះ និងកងដៃ២កងតម្លៃ១៥០ដុល្លារ។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលពួកគាត់ កំពុងមើលទូរទស្សន៍នៅក្នុងផ្ទះ ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាចូលទៅធ្វើ សកម្មភាពចាប់ចងស្លាបសេក និងយកស្កុតបិទមាត់។

បន្ទាប់មកបានគំរាមបាញ់សម្លាប់ និងបានយកកណ្ដៀវ ភ្ជង់កកូនស្រីជនរងគ្រោះម្នាក់ឲ្យដើរប្រមូលុកទ្រព្យសម្បត្តិ ខាងលើ។ មិនតែប៉ុណ្ណោះពួកចោរបាន គំរាមបាញ់សម្លាប់ជនរងគ្រោះចោលមួយពូជ ព្រោះខឹងឲ្យជនរងគ្រោះ យកលុយឲ្យទៀតមិនបាន ប៉ុន្តែជនរងគ្រោះប្រាប់ថាគ្មានលុយទេ ព្រោះទើបទិញរថយន្តហាយឡែនឌ័រ មួយគ្រឿងអស់លុយហើយ។

បន្ទាប់មកទៀត ក្រុមចោរបាននាំគ្នាចាកចេញ ប៉ុន្តែមុនពេលចេញទៅ ពួកគេបានបាញ់ បងប្រុសជីដូនមួយជនរងគ្រោះ ដែលកាន់កាំភ្លើងខ្យល់១ដើម ចូលទៅជួយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ ទើបគេចខ្លួនបែកផ្លូវគ្នា និងបានបាញ់គំរាមជាច្រើនគ្រាប់ទៀត ចំណែកអ្នកភូមិនិង ប្រជាការពារ បាននាំគ្នាតាមដែរប៉ុន្តែដោយសារតែចោរបាញ់គំរាម ជាបន្តបន្ទាប់ទើបនាំគ្នាដកថយ។

ភ្លាមៗក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅតាមប្រមាញ់ក្រុមចោរ តែយប់ពេក ក៏ជនសង្ស័យមានឱកាសគេចខ្លួនតែម្តង។

លោក យឹម សារ៉ាន់ បានបញ្ជាក់នៅព្រឹកនេះថា កម្លាំងនគរបាលរបស់លោក ក្រោមបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី