CamNews

សូមចូលរួមការពារសត្វផ្សោតទាំងអស់គ្នា! សត្វផ្សោតញី១ក្បាល​ ត្រូវគេប្រទះឃេីញងាប់អណ្តែតទឹក នៅច្រាំងទន្លេ

(ក្រចេះ)៖ សត្វផ្សោតញី រស់នៅទន្លេមេគង្គខេត្តក្រចេះ ត្រូវបានគេប្រទះឃេីញងាប់ជាថ្មី១ក្បាលទៀត នៅច្រាំងទន្លេ នាវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចភូមិបុសលាវ ឃុំថ្មបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ។

ការប្រទះឃើញ សត្វផ្សោតងាប់អណ្តែតទឹក នៅខេត្តក្រចេះខាងលើនេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផល ឬមន្រ្តីអភិរក្សសត្វផ្សោតទន្លេមេគង្គ​ ចំពោះមូលហេតុនោះឡើយ។

ប៉ុន្តែបើតាមការអះអាងរបស់ពលរដ្ឋ បានឃេីញហេតុការណ៍សត្វផ្សោត១ក្បាលនេះ មានប្រវែងបជាង១ម៉ែត្រ និងមានទំងន់ជិត១០០គីឡូក្រាម ស្ថិតក្នុងវ័យបន្តពូជ ថែមទាំងមានកូនតូចមួយងាប់អណ្ដែត នៅជិតទៀតផង។

ប្រជាពលរដ្ឋបានសន្និដ្ឋានថា សត្វផ្សោត១ក្បាលនេះ បានងាប់រយៈពេលប្រហែលជិត២ថ្ងៃមកហេីយ រួចបានហូរអណ្ដែតចុះមកក្រោម​ នៅទីតាំងដែលគេប្រទះឃេីញខាងលេី ដែលករណីនេះគេសង្ស័យបណ្ដាលមកពីត្រូវដែកឆក់ ឫមានជម្ងឺទេីបបណ្ដាលឲ្យងាប់។

ក្រោយពីពលរដ្ឋប្រទះឃេីញបង្កឲ្យមានការភ្ញាក់ផ្អេីល ទេីបគេឃេីញវត្តមាន របស់មន្រ្តីអង្កការ​ WWF មកនាំទៅទីស្នាក់ការដេីម្បីត្រួតពិនិត្យរកមូលហេតុ។

លោកឡោ គឹមសានមន្រ្តីអង្គការ WWF ខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងថា សត្វផ្សោតងាប់នេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ខណ:កម្លាំងរបស់លោក កំពុងយកទៅស្នាក់ការរអង្គការ WWF ដេីម្បីធ្វេីការពិសោធន៍។

ជាជំហ៊ានដំបូងនោះ លោកដាក់សង្ស័យថាផ្សោតមួយនេះ អាចងាប់ដោយសាររលូតកូន ព្រោះនៅជិតផ្សោតងាប់នេះ មានកូនផ្សោតមួយក្បាលងាប់នៅក្បែរហេីយ កូនផ្សោតនោះនៅតូចណាស់ គឺមិនទាន់គ្រប់ខែនោះទេ៕

ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី