(ភ្នំពេញ)៖ បងប្រុសជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លោក លី ម៉ាត់លី បានថ្លែងប្រាប់ Khmertalking នៅថ្ងៃនេះថា ក្រុមគ្រួសាររបស់លោក បានសម្រេចដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ តារាចម្រៀង ខេម ទៅកាន់តុលាការហើយ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលឲ្យប្អូនប្រុសរបស់លោកស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីការចរចា សំណងមិនត្រូវរ៉ូវគ្នា និងពុំបានទទួលលទ្ធផលអ្វីទាល់តែសោះ។

ប្រភពព័ត៌មានដដែលបានបន្តថា គ្រួសារតារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ។ ប៉ុន្តែព័ត៌មានថ្មីចុងក្រោយនេះ បានបញ្ជាក់ឲ្យដឹងថា បងប្រុសជនរងគ្រោះ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់ ដើម្បីឲ្យតុលាការជួយរកយុត្តិធម៌ ក្នុងសំណុំរឿងនេះ ពោលមិនរង់ចាំការចរចា ទៀតទេ ។

លោក លី ម៉ាត់លី បងប្រុសបង្កើតរបស់ជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិចថា ជាការពិតក្រុមគ្រួសារបស់លោក បានដាក់ពាក្យប្ដឹងរួចរាល់ហើយ តាមរយៈមេធាវី ទៅកាន់តុលាការ ដើម្បីឲ្យតុលាការ ជួយស្វែងរកយុត្តិធម៌ ចំពោះការស្លាប់របស់ប្អូនប្រុសលោក ។ លោកនិយាយថា «បាទអូន..! ពាក្យបណ្ដឹងបងបានដាក់រួចហើយ ដាក់ប្រហែល២ទៅ៣ថ្ងៃទៅហើយ និងបានប្រគល់ការងារនេះ ឲ្យមេធាវីរបស់បង ជាអ្នកចាត់ចែង បងសុំទោស បងកំពុងរវល់ការងាររបស់បង មិនអាចនិយាយច្រើនជាងនេះ បានទេ..!»។

ទោះបីជាយ៉ាងណា ក្នុងពាក្យបណ្ដឹងនោះ បងប្រុសរបស់ជនរងគ្រោះ មិនបានបញ្ជាក់ទេថា តើលោកនឹងទាមទារសំណង ពីតារាចម្រៀង ខេម នូវទឹកប្រាក់ចំនួនប៉ុន្មាននោះឡើយ ខណៈដែលកាលពីស្ថិតក្នុង ដំណាក់កាលចរចាគ្នា ក្រុមគ្រួសារជនរងគ្រោះ បានទារសំណងពី ភាគីតារាចម្រៀង ខេម ចំនួន២៥០០០ដុល្លារ ដោយសំណងនេះ លោកនឹងយកមកចំណាយទៅលើ ការរត់ការឯកសារច្បាប់ ការចំណាយធ្វើបុណ្យសព សងការខូចខាតផ្សេងៗ និងការធ្វើនិក្ខេបទស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ទុកឲ្យក្មេងៗជំនាន់ក្រោយ បានដឹងពីច្បាប់ចរាចរណ៍ ។ ប៉ុន្តែភាគីតារាចម្រៀង ខេម បានព្រមផ្ដល់សំណងចំនួន ៤ពាន់ដុល្លារ ដោយម្ដាយរបស់ខេម បានយកប្លង់ផ្ទះទៅបញ្ចាំ នៅធនាគារ ដើម្បីបានលុយនេះមកសងគេ តែភាគីជនរងគ្រោះ មិនព្រម ។

ដោយឡែកភាគី តារាចម្រៀង ខេម នៅថ្ងៃនេះ Khmertalking នៅមិនអាចទំនាក់ទំនង ដើម្បីសុំការបកស្រាយ ឬបំភ្លឺជុំវិញរឿងនេះ បានទេ ខណៈដែលលេខទូរស័ព្ទ ត្រូវបានបិទ តាំងពីថ្ងៃជួបគ្រោះថ្នាក់មកម្ល៉េះ ប៉ុន្តែពេលខលចូលម្ដងៗ ក៏គ្មានអ្នកទទួលដែរ។

ទោះបីជាយ៉ាងណា ប្រភពព័ត៌មានពីអ្នកសិល្បៈនៅជុំវិញ តារាចម្រៀង ខេម បានបង្ហើបថា ការផ្ដល់សំណងចំនួន៤ពាន់ដុល្លារនេះ គឺយល់ឃើញថារថយន្តជនរងគ្រោះ ជិះចូលផ្លូវអាទិភាពរបស់រថយន្តតារាចម្រៀង ខេម បង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើង ជាពិសេសគឺយោងទៅលើរបាយការណ៍ របស់សមត្ថកិច្ចចរាចរណ៍ ហើយ ខេម ក៏បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិច្រើនដែរ ជាពិសេសការលុបចោល កម្មវិធីប្រគំតន្រ្តីនានា ដែលជាប្រភពចំណូល ដ៏សំខាន់របស់ខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង