ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកបានទទួលរបាយការណ៍សម្ងាត់ ដែលជាភស្តុតាងពិតប្រាកដ អំពីអ្វីដែលបានកើត ឡើងចំពោះ យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 ដែលត្រូវបានគេបាញ់ទម្លាក់នៅអ៊ុយក្រែន។

សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៦ ខែ កញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើក ឡើងរបស់លោក រ៉ាហ្សាក់ ក្រោយកិច្ចប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក តូនី អាប់ប៊ុត ថា «របាយការណ៍ស៊ើបការណ៍សម្ងាត់គឺមានការសន្និដ្ឋានបញ្ចប់ពិតប្រាកដ ។ ប៉ុន្ដែអ្វីដែលយើង ត្រូវ ធ្វើ បន្ទាប់ទៀតគឺការប្រមូលភស្តុតាងផ្នែករូបសាស្រ្ត ដែល អាចនាំទៅតុលាការ នៅពេលដែលពេល វេលា ដែលបានភ្ជាប់មក ដូច្នេះ នឹងត្រូវបានបង្ហាញឱ្យឃើញ ពី ការសង្ស័យណាមួយ ដែលយន្តហោះ នេះត្រូវបានបាញ់ទម្លាក់»។

លោកបន្ថែមថា ក្រុមស៊ើបអង្កេត ចាំបាច់ ត្រូវទៅកន្លែងធ្លាក់ជាថ្មីទៀត យ៉ាងហោចណាស់ ក៏ប៉ុន្មាន សប្តាហ៍ដែរ ដើម្បីប្រមូលភស្តុតាង និងស្វែងរកជនរងគ្រោះបន្ថែម ឲ្យបានមុនរដូវរងារចូលមកដល់។

សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ MH17 របស់អាកាសចរណ៍ម៉ាឡេស៊ី ដែលធ្វើ ដំណើរ ចេញពីអាកាសយានដ្ឋាន អាំស្ទែរដាំ ប្រទេស ហូឡង់ ឆ្ពោះទៅ អាកាសយានដ្ឋានកូឡាឡាំពួរប្រទេស ម៉ាឡេស៊ី ត្រូវបានមីស៊ីលបាញ់ទម្លាក់កាលពីថ្ងៃទី១៧ ខែកក្កដា ខណៈធ្វើដំណើរមកដល់ដែនអាកាស ភាគខាតកើត អ៊ុយក្រែន គឺនៅតំបន់ ដូណេក ដែលគ្រប់គ្រងដោយក្រុម បំបែក រដ្ឋគំាទ្រប្រទេសរុស្ស៊ី បណ្តាលឲ្យអ្នកនៅលើនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់៕

ប្រភព ៖ ដើមអម្ពិល ធីវីអិនហ្សីត