(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំបង្កើតក្លឹបសិក្សាមុខវិជ្ជា គណិតវិទ្យា និងវិទ្យាសាស្ត្រ នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង របស់សិស្សកម្ពុជា នៅក្នុងសហគមន៍អាស៊ាន និងគោលដៅផ្តល់ឱកាសឲ្យសិស្សចេះធ្វើការងារស្រាវជ្រាវជាក្រុម ចេះធ្វើបទបង្ហាញ និងបង្កើតស្នាដៃ ព្រមទាំងឲ្យមានការពេញចិត្តក្នុងការសិក្សា ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ។

បើតាមសេចក្តីណែនាំដដែល ក្រសួងអប់រំ យុវជន និងកីឡា នឹងណែនាំគាំទ្រ លើកទឹកចិត្ត និងសម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ ឱ្យបង្កើតគណៈកម្មការដឹកនាំ និងគ្រប់គ្រងក្លិបសិក្សា មុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត ដើម្បីអនុវត្តន៍តាមភារកិច្ចដូចបានកំណត់ ព្រមទាំងចូលរួមគាំទ្រឲ្យអស់លទ្ធភាព ដល់ដំណើរការ ប្រព្រឹត្តទៅនៃក្លិបសិក្សាមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្តនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេស ។

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំទាំងស្រុងខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី