កំពង់ធំ ៖ កម្លាំងនគរបាល មូលដ្ឋាន ស្រុកសន្ទុក ខេត្តកំពង់ធំ បានចុះទៅ ជួយអន្តរាគមន៍ ដោយឃាត់ព្រះកាយ ព្រះសង្ឃមួយអង្គ ក្រោយពី បាន យកពូថៅ ទៅកាប់ព្រះកេះ ព្រះចៅអធិការ វត្តទួលចាន់ កាល ពីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុងវត្ត ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

ករណីព្រះសង្ឃយកពូថៅ កាប់ព្រះកេះ ព្រះចៅអធិការវត្ត ខាងលើនេះ បានកើតឡើង ដោយផ្តើមចេញ ពីជម្លោះ និងខឹងព្រះចៅអធិការវត្ត ស្តី បន្ទោស កាលពីប៉ុន្មានថ្ងៃមុន ។ សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ស្រុកសន្ទុក បានបញ្ជាក់ថា ព្រះសង្ឃដែលជាជនបង្ក ត្រូវបានឃាត់ព្រះកាយ ភ្លាមៗ ហើយត្រូវបានថ្នាក់ ដឹកនាំសង្ឃ និងថ្នាក់ដឹកនាំ មន្ទីរធម្មការ និង សាសនាខេត្ត ចាប់ផ្សឹកដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់ ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនរងគ្រោះ ជាព្រះចៅអធិការ វត្តទួលចាន់ ព្រះនាម ឡាច មិ ព្រះជន្ម៦២ព្រះវស្សា រីឯព្រះសង្ឃបង្ក ឱក សុផល អាយុ២៥ឆ្នាំ ។

ស្នងការ នគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានថ្លែងឲ្យដឹងថា ក្រោយ ទទួលព័ត៌មាន នៃការប្រើអំពើហិង្សា នៅក្នុងវត្តរួចមក លោកបានបញ្ជាឲ្យ នគរបាលជំនាញ និងនគរបាលស្រុក ចុះទៅ ជួយអន្តរាគមន៍ និងឃាត់ខ្លួនព្រះសង្ឃបង្កហេតុ យកទៅ ប្រគល់ជូនថ្នាក់ដឹក នាំសង្ឃ និងមន្ទីរធម្មកា និងសាសនា ដើម្បីចាប់ផ្សឹក ហើយមានវិធានការណ៍ តាមផ្លូវច្បាប់ជាធរមាន ។

ក្រោយការសួរនាំ ត្រូវបានលោកស្នងការអះអាងថា ព្រះសង្ឃបង្កហេតុ ធ្លាប់កើតជំងឺ សសៃប្រាសាទផងដែរ ។ យ៉ាងណាក៏ដោយ ជននេះត្រូវ បាននគរបាល រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ តាមផ្លូវច្បាប់ មិនលើកលែងឲ្យនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល