CamNews

ក្រុមហ៊ុនទ្រីភាព ប្រកាសឲ្យអាជ្ញាធរ ចាត់វិធានការក្រុម ឈ្មួញ យកឈ្មោះ របស់ខ្លួន ទៅរកស៊ី ឈើខុសច្បាប់

ភ្នំពេញ៖ ក្រុមហ៊ុនឧកញ៉ាទ្រីភាព បានប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការទៅក្រុមឈ្មួញរកស៊ីឈើ មួយចំនួន ដែលបានប្រើប្រាស់ឈ្មោះរបស់ឧកញ៉ា ទ្រី ភាព និង ក្រុមហ៊ុនទ្រីភាពគ្រុប ដើម្បីបិទបាំងការកស៊ីខុសច្បាប់គេចវេសពីការតាមច្បាប់របស់សមត្ថកិច្ច និង អាជ្ញាធរ។ ក្រុមហ៊ុនទ្រីភាពគ្រុបស្នើឲ្យអាជ្ញាធរចាប់បញ្ជូនជន ខិលខូចទៅកាន់តុលាការ និង រឹបអូសយកមធ្យោបាយដឹកជញ្ជូនឈើទៅធ្វើជាសម្បត្តិរដ្ឋ។

ក្រុមហ៊ុនទ្រីភាពគ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិធ្វើអាជីវកម្មប្រមូលទិញឈើនៅកម្ពុជា នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១៥នេះ បានប្រកាសថា នាពេលកន្លងមកមានក្រុមឈ្មួញរកស៊ីឈើ និង ប្រើប្រាស់មធ្យោបាយដឹក ជញ្ជូនខុសច្បាប់ បានយកឈ្មោះក្រុមហ៊ុនទ្រីភាព ទៅបម្រើសកម្មភាពរកស៊ី និងការដឹកជញ្ជូនឈើខុសច្បាប់ ជា ពិសេសនៅពេលដែលសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលបង្រ្កាបទៅលើសកម្មភាពរបស់ពួកគេ។

ក្រុមហ៊ុនទ្រីភាព បានប្រកាសថា រថយន្តដឹកជញ្ជូនរបស់ខ្លួនមានពណ៌ទឹកប៊ិច និងសម្គាល់ដោយលេខ ១១៦៨។  ក្រុមហ៊ុនទ្រីភាព ក៏បានអំពាវនាវ និងប្រកាសឲ្យអាជ្ញាធរមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដែលមានជាធរមាន ចំពោះឈ្មួញខិលខូចទាំងនោះ និង ស្នើឲ្យរឹបអូសយកមធ្យោ បាយដឹកជញ្ជូនខុសច្បាប់ទៅទុកជាសម្បត្តិរដ្ឋ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល