សុខភាព៖ យើងទាំងអស់គ្នាតែងតែប្រាថ្នា ចង់ឲ្យមានសុខភាពល្អ ជាពិសេសគឺ សុខភាពផ្លូវភេទ ឲ្យមានថាមពលពល រឹងមាំខ្លាំងក្លា។ ប៉ុន្តែយើង ទាំងអស់គ្នាមិនដឹងថាធ្វើ យ៉ាងដូចម្ត៉េចដើម្បី រក្សាកម្លាំង និងថាមពល ឲ្យនៅដ៏ដែល ដូចកាលនៅវ័យកម្លោះក្រមុំ។ តើលោកអ្នកចង់ឲ្យ មានសុខភាពល្អ និងមានចំណង់ផ្លូវភេទ ខ្លាំងក្លា ដោយមិនបាច់ ចំណាយលុយច្រើនទេ? ខាងក្រោមនេះ គឺជាអាហារសាមញ្ញៗ ជួយបង្កើនថាមពលសិច ឲ្យពុះកញ្ជ្រោល៖

១.ស្ពៃ-សស្រស់
អាហារដំបូងនៅពេលដែលយើង នឹកគិតដល់រឿងរួមភេទ គឺស្ពៃ-ស។ វាជាប្រភពអាហារដ៏ល្អ សម្រាប់ជំរុញនិងបង្កើតថាមពលដល់ការរួមភេទ។ ព្រោះស្ពៃ-សផ្ទុកទៅដោយសារធាតុ អ័រម៉ូនអង់ដ្រូស្តេរ៉ូន (androsterone) ជាអ័រម៉ូនគ្មានក្លិនម្យ៉ាង ដែលចេញតាមមកក្រៅ តាមញើសរបស់បុរស ហើយធ្វើឲ្យស្ត្រីមាន ចំណង់ផ្លូវភេទកាន់តែ ខ្លាំងស្រង់ក្លិននោះ។

២.អយស្ទឺរស្រស់
អយស្ទឺរសម្បូរដោយជាតិស័ង្កសី ជួយបង្កើន ទឹកកាមបុរស និងផលិតអ័រម៉ូន តេស្តូស្តេរ៉ូន(testosterone)។ វាក៏ផ្ទុកសារធាតុ ដូប៉ាម៉ីន (dopamine) ជាអ័រម៉ូនម្យ៉ាងជួយបង្កើន ដល់ចំណង់ផ្លូវភេទផងដែរ។

៣.ផ្លែចេកទុំ
ផ្លែចេកទុំផ្ទុក អង់ស៊ីម ប្រូមេលីន (bromelain) ដែលគេដឹងថាវាជួយ បង្កើនចំណង់ផ្លូវភេទ។ បន្ថែមពីនេះ វាជាអាហារសម្បូរ ទៅដោយជាតិ ប៉ូតាស្យូម និង វីតាម៉ីន បេ(B)និង សារធាតុ រីបូហ្វ្លាវ៉ាំង(riboflavin) ដែលជួយបង្កើនកម្រិត ថាមពលសព្វដងខ្លួនមនុស្ស។

៤.ផ្លែប៊ឹរ
ផ្លែប៊ឺរសម្បូរទៅដោយកម្រិតសារធាតុ អាស៊ីត ហ្វូលីក ខ្ពស់ដែលជួយឲ្យ បង្កើនប្រតេអ៊ីន ម៉េតាប៉ូលីសច្រើនដើម្បី បង្កើនថាមពលដល់អ្នក។ វាក៏បានផ្ទុកវីតាម៉ីន B6 ដែលជាសាធាតុចិញ្ចឹម បង្កើតអ័រម៉ូនបុរស និងផ្ទុកសារធាតុប៉ូតាស្យូម ជួយបង្កើនក្រពេញ ទីរ៉ូអ៊ីត របស់ស្ត្រីផងដែរ ហើយសមាសធាតុទាំងពីរនេះ ជួយបង្កើតចំណងផ្លូវភេទ ទាំងខាងប្រុស និងទាំងស្ត្រី។

៥.ផ្លែអាល់ម៉ុង ឬអាហារគ្រាប់
ផ្លែអាល់ម៉ុងឬអាហារគ្រាប់សម្បូរ ទៅដោយ អាស៊ីតជាតិខ្លាញ់សំខាន់ៗ ដែលជាប្រភពវត្ថុធាតុដើម សម្រាប់ការផលិតអ័រម៉ូន របស់បុរសឲ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត ក្លិនរបស់វាបាន ដាស់អារម្មណ៍ដល់ ស្ត្រីថែមទៀតផង។

៦. ផ្លែស្វាយ ផ្លែប៉ោមជូរ និងផ្លែស្ត្រប៊េរី
ផ្លែឈើទាំងអស់នេះ ទាំងរូបរាង និងរសជាតិរបស់ វាបង្កើនចំណង់ផ្លូវភេទ។ អ្នកអាចយកផ្លែឈើទាំងនោះ មកប្រើប្រាស់បន្ថែមភាពរីករាយ ពេលចាប់ផ្តើមបើកឆាក់ប្រយុទ្ធ(Foreplay)។ អ្នកក៏អាចយកទឹករបស់វាមកចាក់ លើដងខ្លួនរបស់ដៃគូម្តងម្នាក់ ហើយលិឍវា។

៧.ស៊ុត
សម្បូរទៅដោយកម្រិត វីតាមីន B6 និង B5ខ្ពស់ សម្រាប់ជួយរក្សាតុល្យភាព កម្រិតអ័រម៉ូន និង ប្រឆាំងការពារមិនឲ្យមានជំងឺស្ត្រេស ជាពិសេស សុខភាពផ្លូវភេទ។ ស៊ុតជាសញ្ញានៃលទ្ធភាពការបង្កកំណើតឬការបង្កើតកូន។ អ្នកខ្លះញ៉ាំស៊ុតមាន់ឆៅមុនគេ ចាប់ផ្តើមរួមភេទដើម្បីបង្កើន ចំណង់និងកម្រិតថាមពល។

៨.ថ្លើម
ថ្លើមជាប្រភពសម្បូរដោយសាធាតុ glutamine ជាជាតិរំអិលនៃកោសិកាសម្រាប់ ជួយប្រព័ន្ធការពារសរីរាង្គ។ តាមពិតទៅថ្លើម ធ្វើឲ្យចុះថយចំណង់ផ្លូវភេទ ប៉ុន្តែប្រសិនបើអ្នកបញ្ចូលវាទៅក្នុងរបស់អាហារ របស់អ្នកជាប្រចាំនោះ អ្នក និងដៃគូរពិតជាអរគុណ វាជាក់ជាមិនខាន។

៩.ផ្លែល្វា
ផ្លែល្វាសម្បូរជាតិអាស៊ីត អាមីណូ ខ្ពស់អាចបង្កើនចំណង់ផ្លូវភេទ និងអាចជួយបង្កើនកម្លាំង។ លើសពីនេះទៅទៀត រូបរាងនិងរសជាតិ គឺអាចជួយបង្កើនភាពរីករាយ ផ្នែកអារម្មណ៍។

១០.ខ្ទឹមស
ទោះជាវាធម់ក្លិនអាក្រក់បន្តិចក៏ពិតមែនប៉ុន្តែ សារប្រយោជរបស់វា ពិតជាមានតម្លៃណាស់។ ខ្ទឹមសផ្ទុកដោយសារធាតុ allicin ជាគ្រឿងផ្សំ ដែលបង្កើនចលនាលំហូរឈាមទៅសារីរាង្គភេទ។ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតចំណង់ផ្លូវភេទ។

១១.សូកូឡា
ក្រៅពីអាចធ្វើឲ្យទ្វាមាសរបស់ស្ត្រីស្រស់ស្អាត សូកូឡាក៏ផ្ទុកសារធាតុ theobromine ជាសាធាតុស្រដៀងគ្នា ទៅនឹងសារធាតុ ការហេអ៊ីន និង ផ្ទុកដោយសារធាតុគីមី phenylethylamine ដែលអាចបង្កើតអារម្មណ៍ “លុងស្នេហ៍”។ ជាងនេះទៅទៀត សូកូឡាពណ៌ខ្មៅសម្បូរ សារធាតុប្រឆ្នាំងអ៊ីកស៊ីតកម្ម ច្រើនដែលបានផលផលប្រយោជន៍ ល្អបំផុតសម្រាប់រាងកាយមនុស្សទូទៅ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល