CamNews

សមត្ថកិច្ចចាប់ខ្លួន ឧកញ៉ា ងិន មនោ បញ្ជូនទៅដល់តុលាការក្រុងភ្នំពេញហើយ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ

(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងនៅមុននេះបន្តិចថា នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនលោកឧកញ៉ា ងិន មនោ មកដល់តុលាការក្រុងភ្នំពេញហើយ ពាក់ព័ន្ធនឹងការចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

លោកឧកញ៉ា ងិន មនោ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ ចាប់ខ្លួនពីម្សិលមិញ ពាក់ព័ន្ធនឹងចេញសែកស្អុយ ហើយបាននាំមកសាកសួរនៅក្រសួងមហាផ្ទៃ តាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ បានបញ្ជូនមកដល់តុលាការហើយ។ ព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាសាកសួរ និងកាន់សំណុំរឿងនេះ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ។ បើតាមការបង្ហើបរបស់សមត្ថកិច្ច បានឱ្យដឹងថា ឧកញ៉ា ទិន មនោ ប្រធាន​ក្រុមហ៊ុន មនោ​រតន ខន​ស្រា្ត​ក់សិន បានដើរបោកអ្នករកស៊ីដូចគ្នា និងបុគ្គលជាច្រើននាក់ អស់រាប់លានដុល្លារ។ ពេលនេះឧកញ៉ា ងិន មនោ កំពុងត្រូវសួរនាំនៅក្រសួងមហាផ្ទៃ៕

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី