ភ្នំពេញ៖ អាជ្ញាធរអប្សរា នឹងផ្អាកឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ កុំឲ្យឡើងទៅទស្សនានៅ លើកំពូលប្រាសាទ ភិមានអាកាស ជាបណ្ដោះអាសន្ន ព្រោះអាជ្ញាធរត្រូវការជួសជុលឲ្យមានសុវត្ថិភាពសិន។ នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់អាជ្ញាធរអប្សរា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥។

តាមសេចក្តីជូនដំណឹងខាងលើក ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ដោយសារជណ្ដើរឡើង ទៅកាន់កំពូលប្រាសាទភិមានអាកាស មុខខាងលិចមាន សភាពចាស់ទ្រុឌទ្រោម រង្គើ និងយោលយោកខ្លាំង ដូច្នេះដើម្បីជៀសវាងការគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា សូមផ្អាកការឡើងទៅទស្សនាជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹងបានបន្តថា ការផ្អាកជាបណ្ដោះអាសន្ននេះ នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥តទៅ រហូតដល់ជួសជុលជណ្តើរឡើងបានរឹងមាំ និងមានសុវត្ថិភាព ទើបបើកជូនភ្ញៀវទេសចរ ឡើងទៅទស្សនាដូចប្រក្រតីវិញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល