ម្តាយក្មេងប្រុសពីរនាក់ ដែលជាជនជាតិចិនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេល
ដែលដុំសាច់ដុះនៅលើមុខរបស់គាត់កាន់តែសភាពវិវឌ្ឍន៍ ក្នុងរយៈពេល ១០ ឆ្នាំចុង
ក្រោយនេះ។

គាត់មានឈ្មោះថា Li Hongfang ដែលមានវ័យ ៤០ ឆ្នាំ ។ គាត់បានព្យាយាមគេចចេញពី
សាធារណជន ពីព្រោះតែមុខរបស់គាត់មានដុំសាច់ដុះ ហើយវាកាន់តែធំឡើងៗ ដែលមិន
គួរអោយជឿ។ គាត់គ្មានលទ្ធភាពក្នុងការទិញថ្នាំយកមកព្យាបាល ឬក៏ទៅធ្វើការវះកាត់នោះ
ទេ ដែលជាហេតុធ្វើអោយជំងឺនេះកាត់តែមានភាពធ្ថន់ធ្ងរជាងមុន។

ជំងឺនេះបានកើតឡើងដំបូងនៅក្នុងឆ្នាំ ២០០១ ដែលនៅក្នុងពេលនោះគាត់បានដឹងថា មានដុំ
សាច់តូចមួយបានដុះនៅលើថ្ងាស់របស់គាត់។ គាត់មានអើពើនិងវាក៏ដោយសារវាពុំមានការ
ឈឺចាប់។

រយៈពេល ៤ ឆ្នាំក្រោយមក បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ លោកវេជ្ជបណ្ឌិតបានអោយដឹងថា
គាត់មានដុំសាច់ដុះដល់ទៅ ៧កន្លែងនៅលើមុខរបស់គាត់។ គាត់គ្មានលទ្ធភាពក្នុងការរក
ប្រាក់ជាង ៩ពាន់ដុល្លារនោះទេ ដើម្បីទិញថ្នាំយកមកព្យាបាល ឬក៏ធ្វើការវះកាត់ ដែលជាហេតុ
ធ្វើអោយគាត់បង្ខំចិត្តមើលការវិវឌ្ឍន៍របស់វា កាន់តែធំឡើងៗ។

គាត់បាននិយាយថា៖ "ខ្ញុំដឹងថាមនុស្សភាគច្រើនបានចាត់ទុកខ្ញុំជាមនុស្សចម្លែក ប៉ុន្តែខ្ញុំគ្រាន់
តែជាមនុស្សធម្មតាមួយរូប ហើយក៏ជាម្តាយគេផងដែរ"។

ស្ដ្រីរូបនេះកំពុងរស់នៅជាមួយនិងស្វាមី រួមទាំងកូនប្រុស ២នាក់ទៀត នៅឯភូមិមួយនៅភាគ
ខាងលិចនៃខេត្ត Shaanxi ប្រទេសចិន បានថ្លែងថា ៖ "ដំបូងខ្ញុំបានគិតថា វាមិនជាបញ្ហាអីធំ
ដុំនោះទេ តែរឿងដែលមិននឹកស្មានដល់ គ្រាន់តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាក៏កាន់
តែរីកធំឡើងៗ។"

បើនិយាយពីមណ្ឌលសុខភាពនៅតាមទីជនបទវិញ មានការបាក់បែកនាប៉ុន្មានទសវត្សចុង
ក្រោយនេះ ដែលបានធ្វើអោយអ្នកនៅតាមទីជនបទជាង ៧០០ លាននាក់់ ត្រូវធ្វើដំណើរទៅ
កាន់ទីក្រុងដើម្បីសំរាកព្យាបាល។

រូបថតរបស់គាត់កាលពីដុំសាច់មិនទាន់មានការវិវត្តន៏

គាត់បាននិយាយបន្ថែមថា៖ "ខ្ញុំត្រូវធ្វើការចំណាយទៅលើថ្លៃវះកាត់ ក៏ប៉ុន្តែវា ពិតជាស្ថិតនៅ
ក្រៅលទ្ធភាពដែលខ្ញុំ"។ គាត់បានបន្តថា គាត់បានជួបស្វាមីរបស់គាត់កាលពីឆ្នាំ២០០៩ ដែល
ក្រោយមកពួកគាត់បានរៀបការនឹងគ្នា និងមានកូនប្រុស ២នាក់។ កូនប្រុសច្បងរបស់គាត់
មានអាយុ ១៧ ឆ្នាំ និងកូនទី ២នាក់ មានអាយុ ១៤ ឆ្នាំ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail