ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនី ដែលមានភាព លេចធ្លោខ្លាំង ប្រចាំឆ្នាំ២០១៣ អ្នកនាង សារាយ សក្ខណា បានរៀបចំពិធី ជប់លៀងជួបជុំ ជាមួយមិត្ត សិល្បករ-សិល្បការិនី កាលពី រាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ យប់មិញ ក្នុងន័យចង់ផ្តិត យកអនុស្សាវរីយ៍ល្អៗ មុននាង ផ្តាច់ខ្លួនពីសិល្បៈ និងបង្កើនចំណង មិត្តភាពជាមួយ អ្នកសិល្បៈមុនឡើង យន្តហោះ ចេញទៅ រស់នៅក្រៅប្រទេស ជាមួយស្វាមី ។

នៅថ្ងៃទី២២ ខែមករា នេះ តារាស្រីសម្បុរ ស្រអែមរាងខ្ពស់ស្រឡះ អ្នកនាង សារាយ សក្ខណា នឹងត្រូវរៀបចំខោអាវ ដាក់វ៉ាលីអូសឡើងយន្តហោះ ចេញទៅរស់នៅ ប្រទេស មហាអំណោចជា មួយស្វាមី លោក កែវ ប៊ុនមេត្រី ហើយចាប់តាំងពីថ្ងៃស្អែកនេះ នាងក៏ដកខ្លួនចេញពី សិល្បៈ ទាំងស្រុង ទៅសម្ងំធ្វើជាលោកស្រី រស់នៅលើគំនរ ទ្រព្យសម្បត្តិ របស់ស្វាមីបណ្តូលចិត្ត ដោយ មិនចាំបាច់ខ្វាយខ្វល់ មកធ្វើការហាលថ្ងៃ ហាលខ្យល់ សន្សំលុយបន្តិចបន្តួចពី សិល្បៈទៀតទេ ។

ទន្ទឹមជាមួយគ្នា នោះមុនថ្ងៃ ចេញដំណើរ កាលពីយប់ថ្ងៃទី២០ ខែមករា ម្សិលមិញ អ្នកនាង សារាយ សក្ខណា បានរៀបចំកម្មវិធី ជប់លៀងមួយ នៅគេហដ្ឋាន របស់នាង ដោយមានការ ចូលរួមពីសិល្បករ-សិល្បការិនីល្បីឈ្មោះ ជាច្រើនដួង ចូលរួមអបអរសាទរ ក្នុងកម្មវិធី យ៉ាង សប្បាយរីករាយ និងមានការថតរូប យកមកបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ស្តែងឲ្យឃើញពី ការភាព សប្បាយរីករាយ ការសោកស្តាយ និងការត្រៀមខ្លួន របស់នាងក្នុង ការចេញទៅរស់នៅ ក្រៅប្រទេសឆ្ងាយពី មិត្តភក្តិ ក្រុមគ្រួសារ និងអ្នកគាំទ្រ ។

នៅក្នុងដំណើរចេញ ទៅក្រៅប្រទេស របស់តារាស្រី មានឈ្មោះល្បី និងលេចធ្លោ ខ្លាំងក្នុង វិថី សិល្បៈ អ្នកនាង សារាយ សក្ខណា ដែលត្រៀមខ្លួនឡើងយន្តហោះ ទៅរស់នៅជាមួយឧត្តម ស្វាមីជាមេធាវី នៅអាមេរិកនោះ ប្រាកដជាមាន បងប្អូន និងមិត្តភក្តិក្នុងអាជីពសិល្បៈ ជូនដំណើរ ច្រើន នៅព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុង ជាក់ជាមិនខាន។ ប៉ុន្តែអ្វីដែលគេនឹក ស្មាន មិនដល់នោះ មានគឺ កញ្ញា នី មុនីនាថ មិនត្រឹមតែជូន ដំណើរសក្ខណា ទៅដល់ព្រលាន យន្ត ហោះទេ ពោលគឺនាងស្មាកចិត្ត ជូនដំណើរមិត្ត ជិតដិត សក្ខណា ទៅជួបស្វាមីនៅអាមេរិក ថែមទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល