(ភ្នំពេញ)៖ ចម្ងល់ជាច្រើនរបស់ប្រិយមិត្ត ដែលបានឃើញគេយកពស់ បើកវែកទៅដាក់ចូលនៅក្នុងដប ដែលមានមាត់ប៉ុនមេដៃ ត្រាំស្រា ដែលមានអ្នកខ្លះនាំគ្នាឆ្ងល់ អ្នកខ្លះថា គេដាក់ពស់វែកចូលក្នុងដបទាំងរស់ ហើយចាក់ស្រាចូលទើបវា បើកវែក ប្រកាច់ងាប់ហើយ នៅបើកវែកដដែល ខ្លះទៀតថា គេសំលាប់វាហើយ គេយកឈើចាក់ធ្មេញ ឬដែកទល់ឲ្យវាបើកវែក រួចហើយគេកាត់ដបដាក់ពស់ចូល ទើបគេយកដបទៅដុត មុខតំណឲ្យជាប់គ្នាវិញ ឬបិទកាវវិទ្យាសាស្ត្រ។ ខ្លះទៀតថា គេធ្វើអញ្ចេះខ្លះទៀតថា គេធ្វើអញ្ចុះ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយក៏គ្មានបំណកស្រាយ ណាមួយឲ្យមិត្តអ្នកអានបានដឹង និងបានយល់ពីរបៀបដាក់ពស់ បើកវែក នៅក្នុងដបនេះឡើយ ហើយចម្ងល់ នៅតែបន្សល់ទុក នៅក្នុងខួរក្បាលប្រិយមិត្ត ភាគច្រើនដែលបានឃើញរហូតមកដដែល។

ដើម្បីឲ្យអស់ចម្ងល់ភ្នាក់ងារ khmertalking ក៏សំរេចទៅហាងថ្នាំចិនសែ ទិញពស់វែកត្រាំស្រា លាយជាមួយយិនសិនខ្យាដំរីមួយដប ក្នុងតំលៃ១២ដុល្លារ យកមកវ៉ៃដបមើលឲ្យច្បាស់ បំបែកអាថ៌កំបាំងថា តើពស់បើកវែកនេះគេ ដាក់ចូលទៅក្នុងដបដោយរបៀបម៉េច? ហើយជាពស់ពិតឬពស់ជ័រ? និងដើម្បីបានចែករំលែកដល់ ប្រិយមិត្តបានដឹង និងឲ្យអស់ចម្ងល់ផងដែ។ ក្រោយភ្នាក់ងារ khmertalking វ៉ៃបំបែកដបមើលឲ្យច្បាស់ ទើបដឹងថា ពស់នៅក្នុងដបជាពស់ពិត មិនមែនពស់ជ័រនោះទេ តែវាមិនមែនជាពស់វែក នោះដែរ គឺពស់សំលាប់កង្កែប មានទំហំប៉ុនម្រាមដៃ ដោយមុននឹងគេដាក់ចូលដបគឺ គេបានវះពោះវាយកគ្រឿងក្នុងចេញ ដើម្បីកុំឲ្យស្អុយ តែគេទុកនៅផ្នែកខាងក្បាល ប្រវែងមួយចង្អុលដៃ មនុស្សចាស់មិនវះ ដូចនៅផ្នែកខាងពោះនោះឡើយ តែខាងផ្នែកអត់វះ គេលូកកាត់យកសាច់ និងឆ្អឹងចេញឲ្យនៅសល់តែស្បែកកុំឲ្យរហែក រួចហើយគេយកសរសៃជ័រតាន់ មានទំហ៊ំប៉ុនធូប (ជ័ររស់កាត់ពុតជាពីរ ដូចឃើញក្នុងរូប) ស៊កតាមខ្លួនវា ចូលទៅកន្លែងកដែលពស់វែក បើកនៅក្បែរក្បាលអត់វះ រួចហើយគេយកខ្សែចងឲ្យជាប់ នៅត្រង់ចំណុច គល់ខ្សែជ័រ និងស្បែកពស់ឲ្យផ្អិបជាប់គ្នា ធ្វើឲ្យរាងខ្សែរជ័របន្តឹងស្បែកពស់ ត្រង់ចំណុចក យើងមើលទៅដូចពស់បើកវែកល្អស្អាតហើយ ទើបគេញ៉ុក ពស់នោះ ចូលទៅក្នុងដប ពីខាងកន្ទុយមុនដោយខ្សែជ័រតាន់ វាមិនបាក់នោះទេ គឺសម្របចូលក្នុងដបដោយស្រួល។ លុះដល់ខាងក្នុង ក៏រលាស់ឡើងធម្មតាវិញចេញជារាងពស់បើកវែកតែម្ដង ដូចយើងឃើញក្នុងរូបស្រាប់។

ការមើលឃើញជាក់ស្ដែងខាងលើនេះ បានធ្វើឲ្យគេអាចធ្វើការសនិដ្ឋាន បានពីរបៀបធ្វើ និងរបៀបដាក់ចូល ទៅក្នុងដបដែលមានមាត់តូចបាន ហើយអាចរក្សាបាននូវទ្រុងទ្រាយ បើកវែកបានល្អ។ តាមពិតវាមិនពិបាកធ្វើនោះទេ បើយើងយកចិត្តទុកដាក់មើល និងធ្វើហើយបើនិយាយ ពីគុណតម្លៃផ្នែកសេដ្ឋកិច្ចវិញ ក៏យើងមិនគួរមើលរំលង ផងដែរ។

ស្រាត្រាំពស់សំលាប់កង្កែប១ក្បាល លាយមើមយិនសិនធម្មតា២-៣មើម និងខ្យាដំរី១ក្បាល រួមទាំងស្រាសចំណុះ០,៧៥លីត្រ និងដបមួយបើគិតពីតម្លៃវិញ ចំណាយខ្ទង់៥ដុល្លារប៉ុណ្ណោះ តែគេធ្វើនាំយកមកលក់ នៅស្រុកខ្មែរយើងក្នុងតម្លៃ១ដបជាង១០ដុល្លារ។ នៅស្រុកខ្មែរ ខ្វះអីពស់សំលាប់កង្កែប ពស់ព្រលិត បើគេចេះច្នៃធ្វើបែបនេះបាន គឺអាចនាំចេញយកទៅលក់ នៅប្រទេសក្រៅវិញបាន ព្រោះពស់ត្រាំស្រាទាំងបើកវែកបែបនេះ ភាគច្រើនគេទិញយកទៅតាំងលម្អ តាមផ្ទះប៉ុណ្ណោះ តែក៏មានមនុស្សមួយចំនួន នាំគ្នាទិញពស់ត្រាំស្រាបែបនេះ យកទៅផឹកដោយសនិដ្ឋានថា ជាពស់វែកពិតប្រាកដ ផឹកទៅអាចកែរោគបានផងដែរ តែជាក់ស្ដែង គឺជាពស់សំលាប់កង្កែប ធម្មតាសោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង