(ភ្នំពេញ)៖ ដោយមានការណែនាំពីនាយឧត្តម្ភសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក អេង សោភា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើសន្និសីទ សារព័ត៌មានមួយដោយដាក់បង្ហាញមុខ ជនសង្ស័យម្នាក់ជាឃាតក សម្លាប់សង្សាររបស់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ «អូយេស» កាលពីថ្ងៃទី២៥ ខែតុលា។ ជាលទ្ធផលត្រូវកម្លាំងនគរបាលជំនាញ សហការតាមប្រម៉ាញ់រហូតបង្ក្រាបបាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចម្លុកភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន និងបង្ហាញមុខនាពេលនេះមានឈ្មោះ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅឯខេត្តព្រះវិហារ។ រីឯជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេយីហោ ហេងហេង នៅដេអិន ស្នាក់នៅផ្ទះជួល១៦C-១៦D ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អេង សោភា បានឲ្យដឹងទៀតថា ក្រោយស្រាវជ្រាវជាច្រើនម៉ោង ទើបដឹងថា ស្ត្រីរងគ្រោះជាអ្នកបម្រើការងារនៅហាងខារ៉ាអូខេ ដោយមានការទំនាក់ទំនងគ្នាជាមួយជនសង្ស័យតាំងពីឆ្នាំ២០១៤មកម្ល៉េះ តាមរយះការចូលផឹកស៊ីច្រើនលើកច្រើនសារ នៅខារ៉ាអូខេយីហោ ហេងហេង ដែលមានទីតាំងក្បែរដេអិន ហើយតែងតែណាត់ជួបគ្នាតាមផ្ទះសំណាក់ផ្សេងៗ ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ពីដំណើររឿងថា នៅមុនពេលកើតហេតុថា នៅយប់ថ្ងៃទី២៤ ជនសង្ស័យខាងលើ បានជិះម៉ូតូឌុបចេញពីផ្សារញ៉ែក្នុងបំណងទៅជួលផ្ទះសំណាក់យីហោ អូយេស ក្នុងបន្ទប់លេខ២០C ជាន់ទី៣ដែលជាចំណុចកើតហេតុដើម្បីដេក ស្រាប់តែដល់វេលាយប់ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះបានមកដល់ផ្ទះសំណាក់សួររកបន្ទប់ ដែលជនសង្ស័យបានជួលស្នាក់នៅ ព្រមទាំងបានឡើងទៅដេកជាមួយគ្នាថែមទៀតផង។ លុះដល់វេលាយប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជនសង្ស័យ ដែលជាសង្សារដើម្បីត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនព្រម ឡើយទើបមានការឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដោយជនសង្ស័យបានចោទប្រកាន់លើជនរងគ្រោះថា មានប្រុសច្រើន ខណៈនោះស្ត្រីរងគ្រោះបានយកទូរស័ព្ទមកឆាតលេងជាមួយប្រុស និងបានបង្ហាញរូបថតអ្នកដែលស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើល ទើបបណ្ដាលឲ្យជនសង្ស័យជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាពសង្កត់ពីលើខ្ទប់មាត់ច្របាច់ក ទាល់តែដាច់ដង្ហើមស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យមិនទាន់អស់ចិត្តខ្លាចក្រែងជនរងគ្រោះមិនទាន់ស្លាប់ក៏យកកន្សែងពោះគោមកហែករួចរិតកបន្ថែមទៀត ដើម្បីបញ្ចប់ជីវិតឲ្យអស់សង្ស័យតែម្ដង។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការមានខ្សែប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីនចំនួន៣កង ព្រមទាំងយកទូរស័ព្ទមួយគ្រឿងរត់គេចខ្លួន ដើម្បីយកគ្រឿងអលង្ការទៅលក់បានប្រាក់៣៦៥ដុល្លារ និងទូរស័ព្ទបានប្រាក់២០០ដុល្លារ រួចជនសង្ស័យជិះរថយន្ដតាក់ស៊ីគេចខ្លួនទៅខេត្តព្រះសីហនុបាត់ស្រមោល។ លុះដល់ព្រឹកថ្ងៃទី២៥ ខែតុលា ត្រូវអ្នករៀបចំបន្ទប់បានគោះទ្វារដើម្បីបោសសម្អាត ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធម៌នៅលើគ្រែបាត់ទៅហើយ។

ដូចពាក្យចាស់ពោលថា មានតែកុកទេដែលភ្លេចជុង ប៉ុន្តែជុងពុំដែលភ្លេចកុកឡើយ រយៈពេល៥ថ្ងៃក្រោយ មកត្រឹមថ្ងៃទី២៩ ខែតុលា ជនសង្ស័យបានត្រឡប់មកវិញ ក៏ត្រូវកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌដូនពេញ រួមនិងកម្លាំងនាយដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញផងនោះ កម្លាំងនគរបាលតាមប្រម៉ាញ់រហូតឃាត់ខ្លួនជនសង្ស័យ បាននៅប្លុកភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងបន្តស្រាវជ្រាវរកឃើញ ដកហូតវត្ថុតាងជាគ្រឿងអលង្ការ និងទូរស័ព្ទយកមកប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះវិញនៅព្រឹកថ្ងៃទី៣១ ខែតុលានេះផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី