នៅតាមបណ្ដាលប្រទេសនីមួយៗ សុទ្ធសឹងតែមានធនាគារជាតិ និងធនាគារឯកជន ប៉ុន្តែភាគច្រើន
ធនាគារឯកជន គឺជាអ្នកមានលុយ ច្រើនជាងធនាគារជាតិ។ គ្រប់ធនាគារទាំងអស់ គឺសុទ្ធតែមាន
ប្រាក់សម្រាប់ដំកល់ទុក សម្រាប់ដោះស្រាយនៅពេល កើតមានវិបត្តិហរិញ្ញវត្ថុកើតមានឡើង។

តើលោកអ្នកមានដឹងទេថា ធនាគារណាមួយ ដែលមានប្រាក់ច្រើនជាងគេលើលោក? ខាងក្រោម
នេះ គឺជាតារានៃធនាគារ ដែលមានទ្រព្យសម្បត្តិ ច្រើនជាងគេបង្អស់ទាំង ១០លើលោក៖

១០. ធនាគារ Bank of America (សហរដ្ឋអាមេរិក)៖ មានទីតាំងស្ថិតនៅក្នុតំបន់ Charlotte, North
Carolina សហរដ្ឋអាមេរិក។ ធនាគារមួយនេះមានឈ្មោះល្បីល្បាញ ដែលមានអតិថិជនជាង ១៥០
ប្រទេស មានជំនឿទុកចិត្ត និងបានធ្វើការវិនិយោគជាមួយ។ Bank of America មានទ្រព្យសម្បត្តិ
សរុបដែលគិតជាទឹកប្រាក់ ២,១ពាន់ពាន់លានដុល្លារអាមេរិក ហើយក៏ជាធនាគារ ដែលសម្បូរដោយ
អ្នកវិនិយោគទុនធំៗ។

៩. ធនាគារ JP Morgan Chase (សហរដ្ឋអាមេរិក)៖ គឺជាធនាគារធំមួយ របស់សហរដ្ឋអាមេរិក
ដែលបង្កើតឡើងកាលពីឆ្នាំ ២០០០ ដោយការរួមបញ្ចូលគ្នារវាង J.P Morgan និង Chase
Manhattan Co។ ធនាគារនេះផ្ដោតសំខាន់ទៅលើវិស័យធនាគារ និងពាណិជ្ជកម្ម ដែលមាន
អតិថិជនជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ទ្រព្យសម្បត្តិសរុបដែលគិតជាទឹក
ប្រាក់ ២,៣ពាន់ពាន់លានដុល្លារអាមេរិក។

៨. ធនាគារ The Royal Bank of Scotland (ចក្រភពអង់គ្លេស)៖ ធនាគារនេះត្រូវបានគេដឹងថា
ភាគហ៊ុនចំនួន ៨០ភាគរយ ជារបស់រដ្ឋាភិបាល នៃចក្រភពអង់គ្លេស។ វាគឺជាធនាគារបុរាណមួយ
ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៧២៧ នៅក្នុងរាជកាលស្ដេច King George ទី១។ ទ្រព្យ
សម្បត្តិសរុបដែលគិតជាទឹកប្រាក់ជាង ២,៣ពាន់ពាន់លានដុល្លារអាមេរិក។

៧. ធនាគារ The Barclays Group (ចក្រភពអង់គ្លេស)៖ គឺជាធនាគារធំមួយរបស់ចក្រភពអង់គ្លេស
ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន The Barclays Group។ បច្ចុប្បន្នមានអតិថិជនជាង ៥០ប្រទេសនៅ
ជុំវិញពិភពលោក ដែលសរុបមានចំនួន ៨០លាននាក់។ ភាពល្បីល្បាញនៃធនាគារនេះ ក៏បានមកពី
ព្រឹត្តិការបាល់ទាត់ Barclays English Premier League។ ទ្រព្យសម្បត្តិសរុបដែលគិតជាទឹកប្រាក់
២,៤ពាន់ពាន់លានដុល្លារអាមេរិក។

៦. ធនាគារ Credit Agricole (បារាំង)៖ ជាធនាគារធំជាងគេរបស់ប្រទេសបារាំង ដែលមានទ្រព្យ
សម្បត្តិសរុប ដែលគិតជាទឹកប្រាក់ជាង ២,៤ពាន់ពាន់លានដុល្លារអាមេរិក។ ធនាគារនេះមានអតិ
ថិជន មកពីបណ្ដាលប្រទេសជាង ៦០នៅលើសកលលោក។

៥. ធនាគារ Mitsubishi UFJ Financial Group (ជប៉ុន)៖ មានទីតាំងស្ថិតនៅក្នុងទីក្រុងតូក្យូ
ប្រទេសជប៉ុន ដែលមាន ទ្រព្យសម្បត្តិសរុប ដែលគិតជាទឹកប្រាក់ជាង ២,៤ពាន់ពាន់លាន
ដុល្លារអាមេរិក។

៤. ធនាគារ Industrial and Commercial Bank of China (ចិន)៖ ធនាគារនេះត្រូវបានកសាង
ឡើងកាលពីឆ្នាំ ១៩៨៤ ក្នុងនាមជាក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិត ប៉ុន្តែដោយសារតែដោយ
សារតែការផ្ដល់ប្រាក់ និងសន្តិសុខទៅលើគណនីអ្នកប្រើប្រាស់ល្អ ទើបធ្វើឲ្យមានក្រុមអ្នកវិនិយោគ
ជាច្រើន បានជឿទុកចិត្ត និងផ្ដល់តម្លៃ ហើយនៅក្នុងលក្ខខណ្ឌនៃមូលធនទីផ្សារ វាគឺជាធនាគារដ៏
ល្អបំផុត នៅក្នុងពិភពលោក។ មាន ទ្រព្យសម្បត្តិសរុប ដែលគិតជាទឹកប្រាក់ជាង ២,៤ពាន់ពាន់
លានដុល្លារអាមេរិក។

៣. ធនាគារ BNP Paribas (បារាំង)៖ ជាធនាគារដែលកើតឡើង ដោយការរួមបញ្ចូលគ្នានៃធនា
គារ Paribas និង Bangue ដែលមានទ្រព្យសម្បត្តិ សរុបដែលគិតជាទឹកប្រាក់ជាង ២,៥ពាន់ពាន់
លានដុល្លារអាមេរិក ដែលមានមូលដ្ឋានធំ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសបារាំង។ បារាំង បែល
ហ្ស៊ីល និងអ៊ីតាលី បានចាត់ទុកវាជា ធនាគារទីផ្សារក្នុងស្រុក សម្រាប់ធ្វើអាជីវកម្ម។

២. ធនាគារ HSBC (ចក្រភពអង់គ្លេស)៖ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៨៦៥ ក្នុងទីក្រុង
ហុងកុង ប៉ុន្តែក្រោយមកវិស័យនៃធនាគារមួយនេះ ចេះតែកើនឡើងៗជាលំដាប់ រហូតដល់មាន
ទ្រព្យសម្បត្តិ សរុបដែលគិតជាទឹកប្រាក់ជាង ២,៦ពាន់ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ធនា
គារនេះមានមូលដ្ឋានធំ នៅក្នុងចក្រភពអង់គ្លេស ដែលមានអតិថិជន មកពីបណ្ដាប្រទេសជាង
៨៥។

១. ធនាគារ Deutsche Bank (អាល្លឺម៉ង់)៖ មានទីតាំងស្ថិតនៅក្នុងអាគារភ្លោះ Twin Towers
ដែលជានិមិត្តសញ្ញារបស់ប្រទេសអាល្លឺម៉ង់ និងជាប់ជាធនាគារ ធំជាងគេនៅក្នុងពិភពលោក។ មានទ្រព្យសម្បត្តិសរុបដែលគិតជាទឹកប្រាក់ជាង ២,៨ពាន់ពាន់លានដុល្លារអាមេរិក ដែលជា
កន្លែងប្រមូលផ្ដុំ ដោយក្រុមអ្នកវិនិយោគទុកជាច្រើន ធ្វើការផ្លាស់ប្ដូរសាច់ប្រាក់៕

ព័ត៌មានស្តីពីជីវិតរស់នៅ ចំណេះដឹង គួរស្វែងយល់ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល