ព័ត៌មានអន្តរជាតិ ៖ វិមានក្រឹមឡំាងរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនបានបញ្ជូនសព្វាវុធ យោធាណាមួយទៅអោយ ក្រុមឧទ្ទាម ដែលនៅភាគខាងកើត នៃប្រទេស អ៊ុយ ក្រែន នោះទេ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញ ផ្សាយ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០១៤ ដោយផ្អែកតាមការ លើកឡើងរបស់អ្នកនាំពាក្យ វិមានក្រឹមឡំាងលោក ឌីមីទ្រី ផេស្កូវ ផ្តល់កិច្ចសម្ភាសន៍ជាមួយវិទ្យុ ហ្គូវូរីត មូស្វារបស់ក្រុងមូស្គូថា «យើងបាននិយាយនៅក្នុង ឱកាស ជាច្រើនហើយថា គ្មានការផ្តល់សព្វាវុធ ទៅ ទីនោះនោះទេ»។

បើតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានផ្សាយដោយផ្អែក តាមការលើកឡើង របស់លោក អាឡិកសាន់ទ្រឺស ហ្សាក់ខាចិនកូ ដែលបានប្រកាសខ្លួនឯង ជា នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជា ជន ដូណេកដ៏ នៅក្នុងកិច្ចប្រជុំមួយថា ក្រុម ឧទ្ទាមបានទទួល សព្វាវុធធុនធ្ងន់ប្រមាណ ១៥០ គ្រឿង ក្នុងនោះមានរថពាសដែក ៣០គ្រឿង ប៉ុន្តែមិនបានបញ្ជាក់ថា ទទួលបានពីភាគីណាមួយនោះទេ។

ពាក់ព័ន្ធនឹងប ញ្ហា ជ ម្លោះ នៅតំបន់ភាគខាងកើតអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិច បានចោទ ប្រកាន់រុស្ស៊ីថា បានផ្តល់សព្វាវុធដល់ក្រុមបះបោរអ៊ុយក្រែន ចាប់តំាងពីវិបត្តិផ្ទុះឡើង ខណៈរដ្ឋាភិបាល ទីក្រុង គៀវ របស់អ៊ុយក្រែនបានស្តីបន្ទោសម្តង ហើយម្តងទៀតទៅរដ្ឋាភិបាលទីក្រុង មូស្គូថា បានញុះ ញង់ ដល់ក្រុមបំបែករដ្ឋ ទើបបណ្តាលឲ្យកើត ភាពរំជើបរំជួល នៅភាគខាងកើត អ៊ុយក្រែនឡើង ៕

ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ