ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ប៉ុនប៉ងបង្កជាគ្រោះអគ្គីភ័យនៅលើយន្តហោះមួយគ្រឿងដែល ផ្ទុក អ្នក ដំណើរ សរុប ប្រមាណ ១០០ នាក់ ។ សន្លឹក រូបភាពខាងក្រោមនេះ ត្រូវបានចែករំលែក ដោយ AirLive.net ជាគណនីព័ត៌មាន និយ័តករ អាកាសចរណ៍ ផ្តល់នូវសេចក្តីប្រកាស អាសន្ន លំអិតនិងពិតប្រាកដ ផ្តល់នូវរបាយការណ៍ព័ត៌មាន នៃជើង ហោះហើរជាដើមនោះ រាយការណ៍អោយ ដឹងថា ករណី គ្រោះអគ្គីភ័យ ខាងលើ បានកើតឡើង នៅលើយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ ចិន Shenzhen Airlines មាន ជើង ហោះ ហើរ ZH 9648 ហោះ ពីទីក្រុង Taizhou ទៅកាន់ទីក្រុង Guangzhou ព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ។

ប្រភពសារព័ត៌មាន គូសបញ្ជាក់អោយដឹងថា ពាក់ព័ន្ធ នឹង ហេតុការណ៍ គ្រោះថ្នាក់ គ្រោះអគ្គីភ័យ ខាងលើបង្កឡើងដោយកត្តាមនុស្សនោះ អ្នក ដំណើរ ២ នាក់ បានរងរបួស ដោយត្រូវបញ្ជូនទៅ សម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ។ ចេតនា នៃ ការប៉ុនប៉ង បង្កជាគ្រោះអគ្គីភ័យ ពីសំណាក់ ជន សង្ស័យនោះ ត្រូវបានរារាំង ដោយក្រុមបម្រើការងារ លើយន្តហោះ ក៏ដូចជា អ្នកដំណើរផ្សេងទៀត ដោយបង្អាក់ សកម្មភាពរបស់គាត់ មុននឹងចាប់ឃាត់ខ្លួន ប្រគល់ អោយសមត្ថកិច្ច ។ គួរបញ្ជាក់ថា រាល់ជើងហោះហើរ នៅឯអាកាសយានដ្ឋាន Guangzhou បានដំណើរការឡើងវិញជាធម្មតា ខណៈ ក្រុមមន្រ្តីប៉ូលីស កំពុងតែធ្វើការតាមដានស៊ើបអង្កេត ករណីគ្រោះថ្នាក់ ខាងលើ នាំអោយ មនុស្ស ម្នាក់មាននិន្នការ ចង់ដុតបំផ្លាញយន្តហោះ តាមរយៈបង្កជាគ្រោះអគ្គីភ័យ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ៊ិនសាយដើ