(វ៉ាស៊ីនតោន)៖ តារាសម្តែងដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក អ្នកនាង អេនជីលីណា ចូលី (Angelina Jolie) ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការមើលថែទាំងកូនៗទាំង០៦នាក់ នៅក្នុងកិច្ចព្រមព្រៀងរួមគ្នាមួយ រវាងអ្នកនាង និងអតីតស្វាមីគឺលោក Brad Pitt បន្ទាប់ពីអ្នកនាងបានដាក់ពាក្យបណ្តឹង លែងលះគ្នាកាលពីខែកញ្ញាកន្លងទៅ។ នេះបើតាមសម្តីរបស់អ្នកតំណាងអ្នកនាង អេនជីលីណា ចូលី ដែលដកស្រង់ដោយសារព័ត៌មាន AP នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើ បានអនុញ្ញាតឲ្យកូនៗរបស់អតីតប្តីប្រពន្ធមួយគូនេះ អាចជួបសួរទុក្ខជាមួយលោក Pitt បានជាធម្មតា ប៉ុន្តែពួកគេទាំង០៦នាក់ ត្រូវស្ថិតនៅក្រោមការ មើលថែទាំរបស់អ្នកនាង Angelina Jolie ទាំងស្រុង ហើយការសម្រេចចិត្ត ដោយឯកភាពគ្នាខាងលើនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម ពីអ្នកជំនាញខាងថែទាំកុមារតាំងតែ ពីសប្តាហ៍មុនមកម៉្លេះ។

គួរបញ្ជាក់ដែរថា តារាសម្តែងដ៏ល្បីល្បាញលើពិភពលោកទាំងពីររូបនេះ បានចំណាយពេលរស់នៅ ជាមួយគ្នារហូតមកអស់រយៈពេល១២ឆ្នាំហើយ និងបានសម្រេចចិត្តរៀបការ កាលពីឆ្នាំ២០១៤ ប៉ុន្តែមកដល់ខែកញ្ញាកន្លងទៅនេះ អ្នកនាង អេនជីលីណា ចូលី ក៏បានដាក់ពាក្យបណ្តឹងសុំផ្តាច់ចំណង អាពាហ៍ពិពាហ៍ជាមួយនឹងលោក Brad Pitt ដោយបានអះអាងថា ការរស់នៅរបស់អ្នកទាំងពីរពុំមានភាពចុះសម្រុងនឹងគ្នាឡើយ ហើយក៏ស្របនឹងពាក្យចរចាមអារ៉ាមកាលណោះ ដែលថាលោក Pitt បានប្រើហិង្សាលើ Maddox ដែលកូនចិញ្ចឹមជនជាតិខ្មែរនោះ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង