(ភ្នំពេញ)៖ ខណៈដែលប្រទេសថៃ បានប្រកាស និងស្នើសុំដាក់បញ្ចូលល្ខោនខោល (ល្ខោនមុខស្វា) ដែលជាកម្មសិទ្ធិសម្បត្តិវប្បធម៌កេរ្តិ៍តំណែល ពីដូនតាបានបន្សល់ទុក សម្រាប់កូនខ្មែរតាំងពីសម័យដើម រហូតដល់សព្វថ្ងៃនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (UNESCO) ដែលមាន១៥០ ប្រទេស ចុះហត្ថលេខា និងទទួលស្គាល់ថា ល្ខោននេះជារបស់ថៃនោះ ភ្លាមៗនេះគេសង្កេតឃើញ មានប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីរបស់ខ្មែរ ជាច្រើនបានប្រតិកម្មចេញមុខ ស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ ជាពិសេសរាជរដ្ឋាភិបាល ត្រូវគិតគូមានវិធានការជាបន្ទាន់ ចំពោះរឿងនេះ លើភាគីថៃ។

ជាក់ស្ដែងនៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចេញមុខប្រឆាំងខាច់ខាត ចំពោះភាគីប្រទេសថៃ ដែលលួចបន្លំចង់បានរបស់ខ្មែរ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយបានប្រកាសដាក់ល្ខោនមុខស្វា ជាសម្បត្តិបេតិកភណ្ឌពិភពលោក (UNESCO) កាលពីថ្មីៗនេះ ។

តារាស្រីដែលតែងចេញមុខឈឺឆ្អាល ការពារសិល្បៈវប្បធម៌ខ្មែរច្រើនជាងគេ បានលើកឡើងថា «សូមនាំគ្នាជួយសិល្បៈល្ខោនខោលផង បើពិតជាមានឈាមខ្មែរ និងឧត្តមគតិខ្មែរ ល្ខោនខោល គឺជារបស់ខ្មែរតាំងពីបុរាណ មកហើយល្ខោនខោល មិនមែនជារបស់ថៃទេ បើបងប្អូនស្រឡាញ់គាំទ្រ ល្ខោនខោលសូមជួយ Share បន្តឲ្យពិភពបានដឹងផង ថាល្ខោនខោល គឺមានប្រភពដើមជារបស់ខ្មែរពិតៗ មិនមែនជារបស់ថៃទេ ដោយសេចក្ដីគោរព.!»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា «ថៃប្រកាសដាក់ល្ខោន មុខស្វាជាសម្បត្តិ បេតិកភណ្ឌពិភពលោក (UNESCO)ដែលមាន១៥០ប្រទេស ចុះហត្ថលេខា និងទទួលស្គាល់ថា ល្ខោននេះជារបស់ថៃ ចុះខ្មែរយើងចាំទាល់តែ គេចុះហត្ថលេខាហើយ បានសុំវាយកមកវិញឬ? »។

ស្របពេលជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានថ្លែងប្រាប់ Khertalking តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ ខែមិថុនា នេះថា «ខ្មែរជាប្រទេសមួយ ដែលមានវប្បធម៌ដ៏ចំណាស់ និងកកើតឡើងមុនប្រទេសថៃ ។ ដូច្នេះអ្វីដែលប្រទេសថៃ កំពុងតែបំពានដោយថា សិល្បៈល្ខោនមុខស្វា ជារបស់ខ្លួន ហើយប្រកាសដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (UNESCO) គឺវាផ្ទុយស្រឡះទាំងស្រុងតែម្តង ព្រោះល្ខោនមុខស្វាជា របស់ខ្មែរតែម្នាក់គត់!»។

លោក សុះ ម៉ាច បានបន្តថា «ថៃជាប្រទេសមួយ ដែលតែងលួចចំឡងយកវប្បធម៌ពីខ្មែរទេ។ មិនត្រឹមតែប៉ុណ្ណោះ ហេតុអ្វីពេលនេះប្រទេសថៃ ថែមទាំងចង់បានល្ខោនមុខស្វា ដែលជាកេរ្តិ៍តំណែលដូនតាខ្មែរ ធ្វើជារបស់ខ្លួនទៀត។ ខ្ញុំសូមបដិសេធទាំងស្រុង ដែលថៃមានចេតនារំលោភលើកម្មសិទ្ធបញ្ញា របស់ខ្មែរ ចង់បានល្ខោនមុខស្វា ធ្វើជារបស់ខ្លួននោះ!»។

ជាមួយគ្នានេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏ថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ត្រូវតែរួមគ្នា ដើម្បីធ្វើការតវ៉ាលើករណីមួយនេះ ព្រោះថាយើងជាម្ចាស់ដើម តើត្រូវឈរមើលគេលួយដោយរបៀបនេះ ឬយ៉ាងណា? ម្យ៉ាងទៀតលោកក៏ស្នើរឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវតែពន្លឿនក្នុងការស្វែងរក ដំណោះស្រាយឲ្យបានឆាប់ ចំពោះរឿងដែលថៃបំពានរំលោភ យករបស់ខ្មែរស្រស់ៗបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង