ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន ប៊ីប៊ីស៊ី បានចេញផ្សាយ អោយដឹងថា នៅឯក្រុង Ypres ប្រទេស Belgium កម្មវិធីប្រារព្ធខួប ១០០ ឆ្នាំ នៃការកកើតឡើង សង្គ្រាមលោកលើកទី ១ ត្រូវបានធ្វើ ដោយមានការចូលរួមជាពិសេស ពីបណ្តាមេដឹកនាំ សហភាព អឺរ៉ុប មុននឹងមានកិច្ចប្រជុំកំពូលសហ ភាពអឺរ៉ុប បានចាប់ផ្តើម EU summit ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលឡើងនេះ នឹងត្រូវបានគេធ្វើឡើង ក្នុងការតស៊ូមតិ ស្តីអំពី ថាតើបេក្ខភាព ណាមួយគួរធ្វើជា អ្នកដឹកនាំ គណៈកម្មការសហភាព អឺរ៉ុប ដោយនៅក្នុងនោះ បណ្តា មេដឹកនាំ សហ ភាពអឺរ៉ុបទាំងអស់ មានការរំពឹងទុក បានថា ការសម្រេចចិត្ត ត្រូវបាន ប្រកាស ជាផ្លូវការ នៅថ្ងៃសុក្រ

យ៉ាងណាមិញ មានវិនាទី មួយនោះ វិនាទី នៃការស្មឹងស្មាត គេឃើញមានបណ្តាដឹកនាំសហភាពអឺរ៉ុប ទាំងអស់បានចូលរួមកម្មវិធី ប្រារព្ធខួប ១០០ ឆ្នាំនៃសង្គ្រាមលោកលើកទី ១ នៅឯ Menin Gate ក្រុង Ypres ។

គួរបញ្ជាក់ថា ក្រុង Ypres មានទីតាំងកៀកទៅនឹងសមរភូមិ Western Front ដែលជាទីកន្លែង បាន សម្លាប់អាយុជីវិត រាប់ពាន់នាក់ ខណៈជាច្រកទ្វារមួយ មានសេចក្តីរាយការណ៍ អោយដឹងថា មនុស្ស ច្រើនជាង ៥៤,០០០ នាក់ បានបាត់ខ្លួន ។ នៅក្នុងពិធីរំលឹកខួប ១០០ ឆ្នាំ បណ្តាមេដឹកនាំបានធ្វើការ ស្មឹងស្មាត និង ឧទ្ទិសដល់ជនរងគ្រោះ ក្នុងអំឡុងសម័យសង្គ្រាម ខណៈមានពាក្យស្លោកនៅលើស្តូប អោយដឹងថា "សន្តិភាព" ។

បន្ថែមពីលើនេះ លោក Herman van Rompuy បេក្ខភាព ប្រធានក្រុមប្រឹក្សា អឹរ៉ុប បានអាននូវកំនាព្យ The Fallen ដែលត្រូវបានគេបោះពុម្ពផ្សាយ ជាលើកដំបូង ក្នុងឆ្នាំ ១៩១៤ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី