CamNews

នារីវ័យក្មេងម្នាក់ ត្រូវចោរភ្ជង់ប្លន់ វាយយកម៉ូតូ ដោយសុវត្ថិភាព

ភ្នំពេញ ៖ នារីវ័យ១៩ឆ្នាំ ម្នាក់ត្រូវ បានក្រុមចោរ ធ្វើសកម្មភាពប្លន់ វាយយកម៉ូតូ បានសម្រេច នៅម៉ោង ១៨និង៤៥នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវអាស៊ាន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនសង្ស័យមានគ្នាពីរនាក់ ប្រើប្រាស់អាវុធខ្លីភ្ជង់វាយ ប្លន់ទៅ​លើ នារីរងគ្រោះ ជនសង្ស័យទំាងពីរជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកធ្វើសកម្មភាព ប្លន់ម៉ូតូសេ១២៥​របស់នារីរងគ្រោះ ខណៈនាងកំពុងធ្វើដំណើរ ពីទិញម្ហូបនៅផ្សារចំពុះក្អែក ត្រឡប់មកផ្ទះវិញនៅភូមិរបោះអង្កាញ់។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អ៊ំ វណ្ណនេត អាយុ១៩ឆ្នាំ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែក ឯង ខណ្ឌចំការអំពៅ ត្រូវបានក្រុមចោរប្លន់យកម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1CQ-9185។

សាក្សីនៅកន្លែងកើតហេតុ បញ្ជាក់ឲ្យដឹងថា ពេលដែរនារីរងគ្រោះបានជិះម៉ូតូមកពីផ្សារចំពុះក្អែក ស្ថិតនៅក្នុង ភូមិចំពុះក្អែក ត្រឡប់មកផ្ទះនៅភូមិរបោះអង្កាញ់ នៅតាមផ្លូវឃើញមានមនុស្សប្រុសពីរនាក់ ជិះម៉ូតូមកគៀកនាង ហើយបានដក កំាភ្លើងខ្លីមួយដើមភ្ជង់ និងភ្ជង់វាយនារីរងគ្រោះ រួមអ្នករួមដំណើរខាងក្រោយក៏បាន យកម៉ូតូជន រងគ្រោះជិះទៅបាត់។ ចំពោះករណីនេះនារីរងគ្រោះ អ៊ំ វណ្ណនេត និងឳពុក បានមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍សង្កាត់ព្រែកឯង ដើម្បសុំអន្តរាគមន៍ជួយស្វែងរកម៉ូតូ និងចាប់ជនល្មើសយមកផ្តន្ទា ទោសតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល