(ភ្នំពេញ)៖ ចំណងស្នេហារវាងតារាស្រីល្បីទាំងសម្រស់ និងមុខជំនួញរកស៊ី កញ្ញា គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា ពេលនេះបានឈានដល់ផ្លូវជីវិត នៃគូអនាគតស្វាមី-ភរិយា ស្របតាមច្បាប់ ប្រពៃណីចាស់ទុំហើយ ខណៈនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ខាងមុខនេះ ពួកគេនឹងចូលរោងការជាផ្លូវការ បន្ទាប់ពីផ្តើមស្នេហ៍យ៉ាងផ្អែមល្ហែមរួមគ្នា អស់រយៈពេលជិត១០ឆ្នាំ មកនោះ។

ពិធីរៀបអាពាហ៍ពិពាហ៍ ដែលត្រៀមអញ្ជើញភ្ញៀវចូលរួម ប្រមាណជាង៧០តុ នៅសណ្ឋាគារសូភីតែល ភ្នំពេញភូគីត្រា ត្រូវបានគេដឹងថា តារាសម្តែង ស្រីចង្កាស្រួច កញ្ញា គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា គឺមានគម្រោងត្រៀម ចំណាយលុយរហូតខ្ទង់ជាង១០ម៉ឺដុល្លារឯណោះ ដើម្បីជាការលើកកិត្តិយសពួកគេ និងក្រុមគ្រួសារទាំងមូល។ ភ្ញៀវដែលតារាស្រី គង់ ច័ន្ទស្រីមុំ អញ្ជើញភាគច្រើន ជាភ្ញៀវខាងឪពុក-ម្តាយ រីឯអ្នកសិល្បៈរួមអាជីព ក៏មានចំនួនច្រើនដែរ។

បើតាមការឲ្យដឹង ពីសំណាក់សាម៉ីខ្លួន កញ្ញា គង់ ច័ន្ទស្រីមុំ បាននិយាយថា ថ្វីដ្បិតតែការរៀបអាពាហ៍ពិពាហ៍របស់នាង ពេលនេះហាក់មានភាព ប្រញាប់ពេកបន្តិចមែន តែមិនជាបញ្ហាចោទខ្លាំងសម្រាប់ពេលវេលា នៃការរៀបចំពិធីអាពាហ៍ពិពាហ៍នេះឡើង ព្រោះអ្វីដែលនាងត្រូវធ្វើ និងចំណាយគឺមានគ្រប់គ្រាន់ អស់ហើយ។

ជាមួយគ្នា នឹងការបង្ហាញក្តីរំភើប ស្របពេលថ្ងៃបន្លឺភ្លេងបាយខុនចងដៃ ក្រាបផ្ទឹមរួមគ្នា កាន់តែខិតជិតមកដល់ ក្នុងពេលឆាប់ៗនេះដែរ កញ្ញា គង់ ច័ន្ទស្រីមុំ ក៏បានបង្ហើបប្រាប់ពីគម្រោង យកកូនក្នុងឆ្នាំនេះដែរថា នាងនិងលោក គឹម សីហា បានសម្រេចគ្នារួចហើយថា បន្ទាប់ពីរៀបការរួចពួកគេ នឹងចាប់ផ្តើមយកកូនភ្លាមតែម្តង ព្រោះរឿងដែលសំខាន់ គឺកំណត់យកឆ្នាំនេះ ជាឆ្នាំហុងស៊ុយនាំលាភសំណាង សម្រាប់គ្រួសារ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី