ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សចំនួន៦ (ប្រុស) នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះ ថ្នាក់ចរាចរណ៍នៅថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ២០១៤ នេះបានយោង តាមរបាយការណ៍ អគ្គស្នងការ នគរបាលជាតិ។

របាយការណ៍ របស់អគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ០៦លើក (យប់ ០២លើក) ,មានមនុស្សស្លាប់ ០៦នាក់ (ប្រុស), មានមនុស្សរបួសធ្ងន់០៤នាក់ (ប្រុស) និងរបួសស្រាល ០១នាក់(ប្រុស) ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៦លើក បានបង្កឲ្យខូចខាត យាន យន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង, រថយន្តធុនតូច ០១គ្រឿង, ០គ្រឿង, យាន្តផ្សេងៗ ០៣គ្រឿង ។

ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺបណ្តាលមកពីកត្តា ល្បឿន ០៣លើក,ស្រវឹង ០២លើក , កត្តាផ្លូវ ០១លើក ,មនុស្សជិះម៉ូតូនិងអ្នករួមដំណើរគ្រោះថ្នាក់ មិនពាក់មួក ០៨នាក់ (យប់០៣នាក់), និងគ្រោះថ្នាក់លើផ្លូវជាតិ០៤លើក។

ចំពោះរថយន្ត ដែលទទួលរងការផាកពិន័យនៅអង្គភាព នាថ្ងៃ ទី០៤ ខែឧសភា ឆ្នាំ២០១៤នេះមានចំនួនសរុប ២០គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ០៤គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ០៩ គ្រឿង, រថយន្តដឹកទំនិញធុនតូច ០១គ្រឿង និងរថយន្តដឹកទំនិញធុនធំ ០៦គ្រឿង, ។

រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចសរុប ២០គ្រឿង នៅស្នងការដ្ឋាននគរបាល ខេត្ត ២០ គ្រឿង៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល