CamNews

បទ​​​អូស​​ទាញ​​ពេស្យាចារ​​កុមារ ទៅឲ្យ តាតា រួមភេទ អ៊ូ​ រស្មី ត្រូវជាប់ពន្ធនាគារ ៥ ឆ្នាំ

(ភ្នំពេញ)៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦ អនុប្រធាន​សាលាឧទ្ធរណ៍​ លោក​ ប្លង់​ សំណាង​ បាន​សម្រេច​កែ​ប្រែ​បទ​ ចោទប្រកាន់​​ និង​សម្រេច​ផ្តន្ទា​ទោស​ អតីត​តារាចម្រៀង​ អ៊ូ រស្មី​ ច្រៀង​ប្រចាំ​ផលិតកម្ម ​ឆ្លង​ដែន ​និង​រៃ​មាស​ ​ដាក់​ពន្ធនាគារ​៥ឆ្នាំ​ និង​ពិន័យ​១០លាន​រៀល​ ពី​បទ​អូស​ទាញ​ពេស្យាចារ​កុមារ​ ។

លោក​ចៅក្រម​ ប្លង់​ សំណាង​ ថ្លែង​ក្នុង​សវនាការ​ ថា​ មាន​ភស្តុតាង​គ្រប់​គ្រាន់​ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ​ អូ​ រស្មី​ ពីបទ​អូស​ទាញ​ពេស្យាចារ​កុមារ​ តាម​បញ្ញត្តិមាត្រា​៣៥​ ច្បាប់ ស្ដីពីការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

នាពេល​សវនាការ​កន្លងទៅ​ ជនរងគ្រោះ​អាយុ​១៤ឆ្នាំ​ បាន​ឆ្លើយ​ទទួល​ស្គាល់​ថា​ ការ​រួមភេទ​ជាមួយ​តាតា​ គឺ​កើត​ចេញ​ពី​ការ​ស្ម័គ្រ​ចិត្ត​ ព្រោះ​ជនរងគ្រោះ​ចង់​ក្លាយ​ជា​តារា​ ពោលគឺ​គ្មាន​ការ​បង្ខិតបង្ខំ​នោះ​ទេ​។

តារាចម្រៀង អូ រស្មី អាយុ៣៦ឆ្នាំ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ បានត្រូវសមត្ថកិច្ច នគរបាលការិយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារ អនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៤ យោងតាមពាក្យបណ្តឹង របស់ម្តាយ ក្មេងស្រី រងគ្រោះអាយុ​១៤ឆ្នាំ​៕​

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី