កាលពី ពាក់កណ្តាលខែ វិច្ឆិកា Ronaldo បានផ្តល់ បទសំភាសន៍ ទៅកាសែត Marca ថារូបគេ នឹង មិនចូលរួម កម្មវិធី ប្រគល់ពាន រង្វាន់ បាល់មាស ឬ Ballon D'or ឡើយ ។ តែឥលូវនេះ Ronaldo បាន ប្តូរចិត្ត វិញហើយ ។

កម្មវិធី Ballon D'or 13 របស់ FIFA លើកនេះ នឹងប្រព្រឹត្តិឡើង នៅថ្ងៃទី ១៣ ខែមករា នេះហើយនៅ ទីក្រុង Zurich ប្រទេស Switzerland ។ កាលពីខែនោះ Ronaldo បានយក ហេតុផល មិនចូលរួម កម្មវិធី ថាដោយសារ តែលោក Sepp Blatter ប្រធាន FIFA មានភាព លំអៀងទៅ Messi ពេក ។ ទោះជាយ៉ាង នេះក្តី បន្ទាប់ពី ប្រកួតឈ្នះក្រុម Celta Vigo ក្នុងបទសំភាសន៍ មួយ Ronaldo និយាយថា ខ្លួននឹងចូលរួម កម្មវិធី ប្រគល់ ពានរង្វាន់ មួយនេះ បើទោះបី ជាលទ្ធផល យ៉ាងណា ក៏ដោយ ។ Ronaldo មិនជឿជាក់ ថាបានឈ្នះ ពានរង្វាន់ នេះនោះទេ តែទោះជា យ៉ាងណា ក៏ដោយ Ronaldo នឹងខំប្រឹងប្រែង រកគ្រាប់ បាល់អោយ Real Madrid ជាបន្ត ។

គួរបញ្ជាក់ ផងដែរថា គូប្រជែង របស់ Ronaldo ក្នុងពាន រង្វាន់ មួយនេះគឺ គ្មានអ្នកណា ក្រៅពី Messi និង Ribery ឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14