ប័ណ្ណកម្មសិទ្ធិបញ្ហាថ្មីមួយរបស់ Apple បង្ហាញថា បណ្ដាទូរស័ព្ទ iPhone ជំនាន់ក្រោយៗរបស់
ក្រុមហ៊ុននេះ នឹងមិនមានរន្ធសម្រាប់ដោតខ្សែបញ្ចូលថាមពលថ្មទៀតនោះទេ។ នេះគឺជាគំនិត
ល្អមួយ ដែលនឹងជួយឱ្យស្មាតហ្វូននេះ កាន់តែមានរូបរាងស្រស់ស្អាត។

ប័ណ្ណកម្មសិទ្ធិបញ្ហាដែលត្រូវបានដាក់ពាក្យសុំចុះឈ្មោះកាលពីឆ្នាំ ២០១៣ នេះ ត្រូវបានប្រកាស
បង្ហាញកាលពីថ្ងៃទី ២កន្លងទៅ។ Apple បានរៀបរាប់ថារន្ធសាកថ្មរបស់ស្មាតហ្វូននាពេលអនា
គតរបស់ខ្លួន នឹងត្រូវបានលាក់នៅខាងក្នុងម៉ាស៊ីន មិនអាចមើលឃើញ។

ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីអាចបញ្ចូលថាមពលថ្មទូរស័ព្ទបាន? ចម្លើយរបស់ Apple គឺថាសាកតាមរយៈឡូហ្គូផ្លែប៉ោមនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទ។ ក៏ប៉ុន្តែ យើងនៅមិនទាន់ដឹងច្បាស់
ថា Apple នឹងប្រើបច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ឬបច្ចេកវិទ្យាថ្មីណាមួយនោះដែរ។

បច្ចុប្បន្ន មានស្មាតហ្វូនលំដាប់កំពូលៗជាច្រើន បានបំពាក់បច្ចេកវិទ្យាសាកថ្មមិនមានខ្សែ ដូចជា
Galaxy S6 ជាដើម ប៉ុន្តែ Apple នៅតែស្មោះចំពោះវិធីចាស់របស់ខ្លួន ហើយជាលទ្ធផល iPhone
6 និង 6 Plus មិនមានបច្ចេកវិទ្យាសាកថ្មគ្មានខ្សែ។

យ៉ាងដូច្នេះហើយ គេជឿថា Apple ក៏ប្រហែលជានឹងមិនបំពាក់បច្ចេកវិទ្យាសាកថ្មគ្មានខ្សែដល់
ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ព្រោះវានៅមានបញ្ហាខ្លះ។ Apple អាចនឹងប្រើបច្ចេកវិទ្យា magnetic
ក្នុងការសាកថ្ម ដូចទៅនឹង Apple Watch។ ប៉ុន្តែ មិនសិនមិនមានរន្ធសម្រាប់បញ្ចូលថាមពល តើយើងនឹងតភ្ជាប់ទិន្នន័យដោយរបៀបណា?

ឡូហ្គូផ្លែប៉ោម និងអក្សរ iPhone នៅផ្នែកខាងខ្នងទូរស័ព្ទ

នឹងមានប្រយោជន៍ក្នុងការបញ្ចូលថាមពលថ្ម

ទោះជាយ៉ាងណាក៏ដោយ បើសិនប័ណ្ណកម្មសិទ្ធិបញ្ហានេះ ត្រូវបាន Apple យកមកប្រើប្រាស់
ជាក់ស្ដែង នោះអ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី នឹងមិនចាំបាច់ព្រួយបារម្ភច្រើនអំពីបញ្ហាដែល
កើតឡើងដោយសារការដោត ដោះក្បាលឆ្នាំងសាកថ្មទៀតនោះទេ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider