(ភ្នំពេញ)៖ តារាសម្តែង និងកំប្លែងជើងចាស់ ដែលកំពុងមានជំងឺស្ពាយជាប់ខ្លួន រស់នៅដោយកំសត់ តែលតោលម្នាក់ឯង លោកយាយ ណយ សំណាង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ស្រាប់អាការៈជំងឺបេះដូង បានផ្តើមធ្វើទុក្ខជាថ្មី ខណៈកំពុងតថសម្តែងខ្សែភាពយន្ត បង្កការភ្ញាក់ផ្អើល ដល់តារាសម្តែងផ្សេងៗទៀត នាំគ្នារត់ខ្វែងដៃខ្វែងជើង ដើម្បីជួយសង្គ្រោះគាត់យកទៅកាន់មន្ទីរពេទ្យ។

តាមការបញ្ជាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាសម្តែងប្រុសល្បីឈ្មោះ និងលេចធ្លោលើសកម្មភាពមនុស្សធម៌ លោក សាវិន ហ្វីលីព បានបញ្ជាក់ថា «ម្សិលមិញជួយយាយ ណាង ពេលបេះដូងគាត់ធ្វើទុក្ខខ្លាំង ថប់ដង្ហើមបាត់មាត់ បាត់ក ពេលកំពុងថត ជាមួយខ្ញុំ។ អាណិតគាត់ណាស់ ម៉ែយើងម៉ែគេ គាត់អាយុ៧៣ឆ្នាំហើយ នៅមកខំថត ដើម្បីកម្រៃចិញ្ចឹមជីវិតចុងក្រោយទៀត!»។

តារាសម្តែងលោក សាវិន ហ្វីលីព បានបន្ថែមថា «ជូនពរឲ្យម៉ែ ណយ សំណាង ឆាប់ជា និងមានអាយុយឺនយូរ។ សូមសមាគមសិល្បៈ និងសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តាជួយបរិច្ចាគថវិកាខ្លះៗ ជួយដល់គាត់យកបុណ្យផង សុខភាពគាត់យ៉ាប់ខ្លាំងណាស់ បើលោកអ្នកបានឃើញញផ្ទាល់ភ្នែក ដូចខ្ញុំ!»។

សូមបញ្ជាក់ថា តារាពហុជំនាញ លោកយាយ ណយ សំណាង បច្ចុប្បន្ននៅក្នុងខ្លួនគាត់ គឺកំពុងពោពេញការញាំញី ដោយជំងឺជាច្រើនមុខ ដូចជា៖ លើសឈាម ខ្វះជាតិស្ករ ខ្សោយបេះដូង ហើយមិនតែប៉ុណ្ណោះ យាយ ណាង នៅប្រឹងសម្តែងទាំងដង្ហើម ត្រដរខ្យល់ ព្រោះដើម្បីជីវិតរស់ចុងក្រោយ។ ខ្សែជីវិតរបស់យាយ ណយ សំណាង ពេលនេះត្រូវបានគេកត់សម្គាល់ថា កាន់តែកម្សត់ជីវភាព រស់នៅប្រចាំថ្ងៃ ក៏កាន់តែធ្លាក់ដុនដាប់ វេចបង្វេចដើរជួលតែផ្ទះគេ ជ្រកកោនហើយរហូតធ្លាក់ខ្លួន ទៅរស់នៅវត្តទៀតផង។

នេះដូចពាក្យគេថា សំណាងតែឈ្មោះ ពីរោះទាំងសំឡេង និងមានសមត្ថភាព កំប្លែង ច្រៀងអាយ៉ៃ មហោរី និងថែមទាំងមានងារពីប្រជាប្រិយភាព លើវិថីសិល្បៈតារាជើងចាស់ ពហុជំនាញទៀត តែវាសនាចារមិនដូចឈ្មោះនោះឡើយ ពិតជាអាណិតលោកយាយណាស់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង