CamNews

អត្ដពលិកម្នាក់ យកមេដាយមាស ទើបតែឈ្នះក្នុងព្រឹត្ដិការណ៍ពិភពលោកថ្មីៗ ធ្វើជាថ្លៃឈ្នូលជិះតាក់ស៊ី

ព័ត៌មានកីឡា៖ កីឡាករ ចោលដុំដែកជនជាតិ ប៉ូញឡួញម្នាក់ ឈ្មោះថា Pawel Fajdek បានឈ្នះ មេដាយមាស ក្នុងព្រឹត្ដិការណ៍ប្រកួតពិភពលោក World Championships ដែលធ្វើឡើងក្នុងទីក្រុង ប៉ីជីង ប្រទេសចិន កាលពីមួយថ្ងៃ​មុន ពេលនេះត្រូវជាប់ឈ្មោះលើទំព័រមុខ​ក្នុងការសែតប្រចាំនៅប្រទេសចិន អំពីទង្វើររបស់កីឡាករ បាន ប្រគល់មេដាយមាសរបស់ខ្លួន​ដែលដណ្ដើមបានពីព្រឹត្ដិការណ៍ប្រកួតធំនោះ ទៅឲ្យអ្នកបើកតាក់ស៊ី ជាថ្លៃនៃ​ការធ្វើដំណើរ ។

ប្រភពគេហទំព័រ CNN បានបង្ហាញឲ្យដឹងថា បន្ទាប់ពីកីឡាករ ប្រកួតឈ្នះព្រឹត្ដិការណ៍ចោលដុំដែក ដែលមានចម្ងាយ ៨៨.៨៨ ម៉ែត្រ ហើយទទួលបានពានរង្វាន់មេដាយមាសមក Pawel Fajdek បានបង្កើតកម្មវិធីអបអរនឹងជ័យជំនះ ដោយជួបជុំ​មិត្ដ​ភក្ដិ ផឹកស៊ីយ៉ាងសប្បាយរីករាយក្នុងហាង និង តាមទៀមជាច្រើនកន្លែង រហូតស្រវឹងស្ទើរតែទប់ស្មារតីមិនបាន ក៏ធ្វើដំណើរត្រលប់មកមកផ្ទះវិញជាមួយតាក់ស៊ី លុះមកដល់ផ្ទះ កីឡាករ​បានហុចមេដាយមាសរបស់​ខ្លួនទៅកាន់តាក់ស៊ី ជាថ្លៃនៃការធ្វើដំណើរ ។ ពេលព្រឹកព្រលឹមឡើង ស្រាប់តែកីឡាករប្លែកអារម្មណ៍ បាត់មេដាយ​របស់ខ្លួន ហើយក៏ធ្វើការទាក់ទងទៅកាន់ប៉ូលីស ដើម្បីស្វែងរកមេដាយរបស់ខ្លួន។ ប្រភពគេហទំព័រ បាន​បន្ថែមទៀតថា ប៉ូលីសក៏បានសួរនាំអំពីហេតុការណ៍របស់កីឡាករ ចាប់ពីតាំងព្រឹកថ្ងៃកើត ហេតុមកទល់ពេលនេះ បានធ្វើអ្វីជាការសង្ស័យខ្លះ ក្រោយពីសួរនាំហើយទៅ ក៏ចាប់អារម្មណ៍ចំពោះ ការឲ្យថ្លៃឈ្នួលតាក់ស៊ី ពេលត្រ​លប់មកផ្ទះវិញ ហើយក៏កោះហៅតាក់ស៊ីមក សួរនាំ ពិតជាកីឡាករ បានឲ្យទៅកាន់អ្នកបើកបរមែន ជាថ្លៃនៃការធ្វើដំណើរ ខណៈដែលកំពុងតែស្រវឹងយ៉ាងជោគជាំ។ ប៉ុន្ដែទោះជាយ៉ាងណា អ្នកបើកតាក់ស៊ីក៏បាន​យល់ព្រមប្រគល់ឲ្យកីឡាករវិញផងដែរ បន្ទាប់ពីមានការសម្រុះ​សម្រួល និងធ្វើអន្ដរាគមន៍ពីមន្រ្ដីប៉ូលីសប្រទេស​ចិន។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ CNN