ភ្នំពេញ៖ មុននេះបន្តិចគេហទំព័រ Looking TODAY បានចុះផ្សាយនូវអត្ថបទ ព័ត៌មាន ជុំវិញរឿង
ទំនាក់ទំនង ស្នេហារវាងតារា ចម្រៀងស្រី កញ្ញា គង់ ចាន់រដ្ឋា ជាមួយនិង លោក អេឡិចហ្សូរ៉ា
បានដើរដល់ផ្លូវបែកបាក់ ។

នៅក្នុងអត្ថបទ ដែលបាន ចុះផ្សាយកាលពី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ Looking
TODAY បានដក់ស្រង់សម្តី ចេញពីប្រភពអ្នកដែល នៅជិស្និទ្ធបំផុត ជាមួយកញ្ញា គង់ ចាន់រដ្ឋា
មកធ្វើការចុះផ្សាយថា ទំនាក់ទំនងស្នេហា ដែលធ្លាប់មាន ភាពផ្អែមល្ហែមរវាង កញ្ញា គង់ ចាន់រដ្ឋា
ជាមួយលោក អេឡិចហ្សូរ៉ា ពេលនេះមិនអាចឈាន ទៅដល់ចំនុចគោលដៅ នៃថ្នាលជីវិតរួមរស់
ជាគូអនាគត នឹងគ្នាបានឡើយ។ ប៉ុន្តែកាលនោះ Looking TODAY មិនអាចទំនាក់ទំនង ធ្វើការ
សាកសួរជុំវិញ រឿងនេះ ពីម្ចាស់ខ្លួន ទាំងពីរបានទេ។ ទើបធ្វើឲ្យមហាជន នៅទន្ទឹងរង់ចាំចង់ ដឹង
ពីការពិតដែល និយាយចេញពីមាត់ របស់តារាទាំងពីរនេះថា តើវាជារឿងពិតមែន ឬយ៉ាងណា?

និយាយដោយ ភាពក្លាហាននិង មិនលាក់លៀម ខុសពីតារាស្រីឯទៀតនោះ ស្រីស្រស់ទងវងសម្តី
ផ្អែម គង់ ចាន់រដ្ឋា ប្រាប់ Looking TODAY ឱ្យដឹងតាមទូរស័ព្ទ នៅថ្ងៃនេះថា "ចាស...បង! ខ្ញុំ និងបង
អេឡិចហ្សូរ៉ា ពិតជាបានកាត់ផ្តាច់ ទំនាក់ទងនងស្នេហា ជាមួយគ្នាពិតមែន។ ប៉ុន្តែខ្ញុំ និង គាត់នៅ
តែរាប់អានគ្នា ជាធម្មតា ក្នុងលក្ខណៈជាមិត្តភ័ក្តិ នឹងគ្នា"។
ត្បិតតែ រដ្ឋា ទទួលស្គាល់ពីការបែកបាក់ស្នេហា ជាមួយលោក អេឡិចហ្សូរ៉ា ក៏ពិតមែនតែនាង មិន
បានប្រាប់ពី មូលហេតុដែលនាំឲ្យ មានការកាត់ផ្តាច់ ចំណងស្នេហ៍នេះឡើយ។នៅពេលដែលជជីក
សួរដេញដោល ចង់ដឹងពីមូលហេតុ នៃការបាត់បង់ស្នេហ៍នេះត្រូវបាន កញ្ញា គង់ ចាន់រដ្ឋា បង្វែរឲ្យ
ទៅសួរលោក អេឡិចហ្សូរ៉ាវិញ។

នៅថ្ងៃនេះដែរ Looking TODAY ក៏បានទាក់ទងទៅកាន់ លោក អេឡិចហ្សូរ៉ា ដើម្បីធ្វើការសាកសួរ
បន្ថែមពីរឿងនេះ។ ជូបតាមទូរស័ព្ទ ជាមួយ Looking TODAY លោក អេឡិចហ្សូរ៉ា ក៏បាននិយាយ
ដោយទទួលស្គាល់ ថា លោក និង រដ្ឋា ពិតជាបានផ្តាច់ ទំនាក់ទំនងស្នេហា ជាមួយគ្នាពិតមែន។

លោក អេឡិចហ្សូរ៉ា បាននិយាយ ឲ្យដឹងទៀតថា ការដែល លោក និង កញ្ញា គង់ ចាន់រដ្ឋា ឈប់
ទាក់ទង ស្នេហាជាមួយគ្នានេះ មិនមែនកើតឡើង មកពីការឈ្លោះប្រកែកគ្នានោះទេ។ ប៉ុន្តែដោយ
សារ មូលហេតុ មកពីលោក និង រដ្ឋា មិនសូវមានពេលវេលា គ្រប់គ្រាន់សម្រាប់គ្នា ទៅវិញទៅមក
ដូច្នេះទើបអ្នកទាំងពីរ សម្រេចចិត្តថា ប្រែក្លាយពី ការស្រលាញ់គ្នា មកជាមិត្តភ័ក្តិរាប់អានគ្នា ជា
ធម្មតាវិញ។ លោក អេឡិចហ្សូរ៉ា បាននិយាយបន្តថា លោកនិង កញ្ញា គង់ ចាន់រដ្ឋា ធ្វើដូច្នេះ គឺ
ដើម្បីកុំឲ្យ មានការឈឺចាប់ ដោយសារគ្នា ទៅថ្ងៃមុខរៀងខ្លួន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល