បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកអូរជ្រៅ ជាច្រើនាក់ បានតាមប្រមាញ់ ជនសង្ស័យម្នាក់ បានធ្វើ សកម្មភាព បង្ខំរំលោភសេពសន្ថវៈ បានសម្រេច ប៉ុន្តែមិនអាច រត់គេចពី សំណាញ់ច្បាប់មិនបាន ពោលត្រូវកម្លាំង អ.ហ ឃាត់ខ្លួននៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៥ ត្រង់ចំណុចយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្ត បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃនេះថា ក្រោយពីបានទទួលពាក្យ បណ្តឹងថា មានករណី រំលោភសេពសន្ថវៈ នៅលើផ្ទះនារីរងគ្រោះ លោកក៏បានបញ្ជាឲ្យ លោក ជា ពិសី មេបញ្ជាការ អ.ហ ស្រុកអូរជ្រៅ ធ្វើការតាមដាន និងស្រាវជ្រាវរកជនល្មើស រហូត ឈានមកការឃាត់ខ្លួន ជនសង្ស័យ បានសម្រេចតែម្តង។

លោកមេបញ្ជាការបានបន្តថា បើតាមការឆ្លើយសារភាព របស់ជនល្មើសថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភលើ នារីរងគ្រោះ មាន ឈ្មោះ ខ.ល អាយុ២២ឆ្នាំ រស់នៅ ភូមិខាងលើខាងនេះ ខណះពេលឪពុកម្តាយនាងមិននៅផ្ទះ រវល់តែ ធ្វើចំការ ឯស្រុកសំពៅលូន ដោយបានប្រើល្បិចថា ឪពុកម្តាយ ខលទូរស័ព្ទមកលេង ភ្លាមនោះ នារីរងគ្រោះក៏បានបើក ទ្វារផ្ទះ ភ្លាមនោះខ្លួន (ជនល្មើស) បានធ្វើសកម្មភាព ចាប់បង្ខំរំលោភតែម្តង រហូតបានសម្រេច ។

ហេតុការណ៍ រំលោភសេពសន្ថវៈនេះ នៅវេលាម៉ោង ប្រមាណជា២០យប់ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កន្លងមកនេះ ។

លោកមេបញ្ជាការបន្ថែមថា ជនល្មើសមានឈ្មោះ ម៉ាន ហ៊ន អាយុ៣៨ឆ្នាំ រស់ភូមិកើត ហេតុខាងលើនេះ ។ បច្ចុប្បន្នសមត្ថកិច្ច បានសាងសំណំរឿងជនល្មើស និងតាមការឆ្លើយសារភាព បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល