(នីហ្សេរីយ៉ា)៖ ក្មេងប្រុសវ័យជំទង់ អាយុ១៧ឆ្នាំម្នាក់ ឈ្មោះ Usman Abdu បានចងកធ្វើអត្តឃាត នៅលើដើមឈើមួយ បន្ទាប់ពីក្មេងស្រីអាយុ១២ឆ្នាំ ឈ្មោះ Hajara បដិសេធមិនព្រមរៀបការជាមួយ។

ប៉ូលិសនៅ Bauchi និយាយថា ក្មេងប្រុសរងគ្រោះ និងក្មេងស្រីដែលគេស្រឡាញ់ គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយនៅថ្ងៃកើតហេតុ មានអ្នកដំណើរប្រទះឃើញ ក្មេងប្រុសចងកនៅលើដើមឈើ រួចគេក៏ប្រញាប់ជួយសង្គ្រោះ ហើយបញ្ជូនក្មេងប្រុស ទៅមន្ទីរពេទ្យ Soro តែជាអកុសល គេបានដាច់ខ្យល់ស្លាប់ទៅហើយ។

តាមការស៊ើបអង្កេត របស់ប៉ូលីសឲ្យដឹងថា Abdu និងក្មេងស្រី Hajara រស់នៅក្នុងផ្ទះតែមួយ ច្រើនឆ្នាំមកហើយ ទើបគេដាក់ចិត្តស្រឡាញ់នាង ទោះបីជាវ័យនៅក្មេងក្តី ហើយក៏សុំក្មេងស្រីរៀបការជាមួយ ប៉ុន្តែត្រូវនាងបដិសេធ ទើបគេខូចចិត្តដល់ថ្នាក់ សម្លាប់ខ្លួនឯងបែបនេះ។ សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប៉ូលិសប្រគល់ ទៅឲ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យ បន្ទាប់ពីពួកគេធ្វើកោសល្យវិច័យរួច៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង