CamNews

"លើកលែង អោយស្នេហ៍អាត្មានិយមខ្ញុំផង" សម្លាប់មិត្តស្រី រួចបង្ហោះ រូបសាកសពនៅលើ WeChat ផ្ទុះសម្លេងរិះគន់

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ប៉ូលីស មក ពី តំបន់ Guangxi ប្រទេសចិន បានធ្វើការចាប់ ឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីសម្លាប់មិត្តស្រី រួច   បង្ហោះ រូបសាកសពរបស់នាង ទៅលើបណ្តាញ សង្គម WeChat អំឡុងថ្ងៃអាទិត្យ កន្លងទៅនេះ ។

ជនសង្ស័យ មាននាមត្រកូលថា Qin បានបង្ហោះរូប សាកសព នៅលើ  បណ្តាញសង្គម WeChat របស់លោក នាព្រឹកព្រលឹមថ្ងៃអាទិត្យ ដែលនាំ  អោយ  ផ្ទុះឡើងនូវ ព្យុះ រិះគន់ជាខ្លាំង ។ ក្នុងរយៈ ពេលត្រឹមតែ ១ ម៉ោង ប៉ូលីសបើកការស៊ើបអង្កេត ឈានទៅ  ដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យ តែម្តង ក្រោយពីករណី ឃាតកម្ម សម្លាប់មនុស្សលើកនេះ ។

"លើកលែង អោយស្នេហ៍អាត្មានិយមខ្ញុំផង" គឺជាសារបង្ហោះ  ឡើង  អមជាមួយនឹង សន្លឹករូបថត សាកសព ដែលមានឈ្មោះថា Lin ខណៈជនសង្ស័យ គេងនៅក្បែរសាកសពមិត្តស្រីរបស់ខ្លួន ។ បើយោងតាមសម្តីមន្រ្តីប៉ូលីសក្នុងស្រុក បំភ្លឺអោយដឹងថា ពួកគេទាំង ២ នាក់ គឺជាគូស្នេហ៍នឹងគ្នា ប៉ុន្តែ លោក Qin បានប្រព្រឹត្តិខុសច្បាប់ ដោយបានសម្លាប់ មិត្តស្រី  របស់ខ្លួន បន្ទាប់ពីពួកគេមាន ជម្លោះនឹងគ្នា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា