ភ្នំពេញ៖ តារាសម្តែងស្រីសម្បុរ ខ្មៅស្រអែមស្រស់កញ្ញា គង់ វិច្ឆិកា ថ្មីៗនេះត្រូវបានទស្សនិកជន មួយចំនួន បានធ្វើការរិះគន់នាងចំៗថា ចាប់តាំងពីសន្ទុះកេរ្តិ៍ឈ្មោះ ល្បីសុះសាយ តាមរយៈការសម្តែងរឿងជាបន្តបន្ទាប់មក គេឃើញតួសម្តែងរូបនេះ ហាក់មានការតម្លើងឫកពារខ្ពស់ មុនពេលចូលសិល្បៈឆ្ងាយណាស់ ។

បើតាមប្រភពពីទស្សនិកជនបានបង្ហើបឲ្យដឹងថា តារាសម្តែង និងចម្រៀងនាង គង់ វិច្ឆិកា កាលពីចូលប្រឡូកសិល្បៈដំបូងៗ មានចរិកឫកពារទន់ភ្លន់ គួរឲ្យចង់រាប់អានខ្លាំងណាស់ ពាក្យសម្តីនិយាយ ចេះគោរពចាស់ទុំ រៀមច្បងសិល្បៈផ្ទៃមុខជាប់នូវស្នាម ញញឹមជានិច្ច ដែលធ្វើឲ្យទស្សនិកជន ជាច្រើនស្រឡាញ់ លើអត្តចរិក និងគាំទ្រនាងឲ្យក្លាយ ជាតារាមួយរូបដែលល្បី ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីតារា គង់ វិច្ឆិកា បានចូលប្រឡូកក្នុងសិល្បៈ ប្រមាណ ២-៣ឆ្នាំ កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីជាងមុន ការងារសិល្បៈ ក៏កាន់តែមមាញឹក ធ្វើឲ្យនាងរីកមុខរីកមាត់ដូចគ្រាប់ជី ហើយអត្តចរិករបស់នាង ក៏ស្រាប់តែប្រែប្រួលស្របទៅនឹងកេរ្តិ៍ឈ្មោះ ដោយនាងបានបញ្ចេញ ភាពឆ្មើងឆ្មៃ មិនសូវមាត់ក វាយឫកខ្ពស់ ខុសពីពេលចូលសិល្បៈដំបូង ពោលគឺចរិករបស់នាង ហាក់បីដូចចង់យកមេឃ មកទ្រាប់អង្គុយអីចឹង ។

ប្រភពដដែលនោះបានប្រាប់ទៀតថា អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍នោះ គឺមួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីនាង បានទទួលការងារ ថតស្ទើររាល់ថ្ងៃ ហើយមានលុយដូរជិះរថយន្តទំនើបៗមក តារារូបនេះក៏មានភាពក្រអើតក្រទម កាន់តែខ្លាំង ទៅតាមជីវិតស៊ីវិល័យ និងការប្រើប្រាស់សម្ភារៈទំនើបៗ មិនដូចពេលមុនឡើយ ។

ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រកម្សាន្ត LookingTODAY មិនអាចទាក់ទង ទៅតារាស្រីវ័យក្មេងកញ្ញា គង់ វិច្ឆិកា បានទេ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល