CamNews

បះសក់ ៖ ផ្អើលរត់ជាន់គ្នា ស្លាប់មនុស្ស ១៧ នាក់ ក្នុងកម្មវិធីប្រកួត ប្រដាល់

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បាន
ចេញផ្សាយអោយដឹងថា នៅឯប្រទេសឥណ្ឌូនេស៊ីឯណោះវិញ យ៉ាងហោចណាស់មនុស្ស
១៧ នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងឧបទ្ទេវហេតុរត់ជាន់គ្នា បន្ទាប់ពីកើតមានជាអំពើ
ហឹង្សា កើតជាជម្លោះរវាងអ្នកគាំទ្របេក្ខជនឈ្នះការប្រកួតប្រដាល់ និងអ្នកគាំទ្របេក្ខជន
ចាញ់ការប្រកួតប្រដាល់មួយរបស់ប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា ករណីរត់ជាន់គ្នា   ដែលបានសម្លាប់ជីវិតមនុស្សលើកនេះ  បានកើត
ឡើងកាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ បន្ទាប់ពីបណ្តាអ្នកគាំទ្របេក្ខជនឈ្នះការប្រកួត
និយាយ​ផាឌឺដង  ដល់បណ្តាអ្នកគាំទ្របេក្ខជនចាញ់ការប្រកួតប្រដាល់  រហូតបង្កើតបាន
ជាជម្លោះវាយតប់គ្នា គប់កៅអី និងរត់ជាន់គ្នាជាដើម។

យ៉ាងណាមិញ   បើយោងតាមសម្តីមន្រ្តីប៉ូលីស  លោក Gede Sumerta  បានគូសបញ្ជាក់
អោយដឹងថា  អ្នកសង្កេតការក៏បានព្យាយាមបំបែកក្រុមជម្លោះទាំងពីរ  ចេញពីគ្នាផងដែរ
នារាត្រីនោះ។

លើសពីនេះ បើយោងតាមសម្តីប្រធានសមាគមប្រដាល់ Nabire Amateur​ (Nabire Amat-
eur Boxing Association) លោក Hendrik Andoi អោយដឹងថា កាលពីរាត្រីថ្ងៃអាទិត្យយប់
មិញនេះ  វាគឺជារាត្រីចុងក្រោយ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីមានការប្រកួតចម្រុះ
ទូទាំងតំបន់ ។ ជាការពិត   កន្លែងអង្គុយមានសម្រាប់តែមនុស្ស  ១  ពាន់នាក់នោះទេ តែ
ដោយសារតែការលក់សំបុត្រលើស មនុស្ស១,៥០០ នាក់បានប្រមូលផ្តុំនៅក្នុងនោះ (are-
na) ។

ភ្លាមៗនោះ     កាលដែលបានកើតមានឡើង   នូវអំពើហឹង្សាវាយតប់គ្នាហើយនោះ  ក្រុម
មនុស្ស  ដែលជាអ្នកទស្សនារាប់ពាន់នាក់នេះ  ក៏បានផ្អើលរត់ចេញក្រៅ ដែលជាហេតុធ្វើ
អោយកើតមានឡើងនូវសោកនាដកម្មរត់ជាន់គ្នាតែម្តង៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN