ព័ត៌មានអន្តរជាតិ ៖  មានការឈ្លោះប្រកែក ដល់ថ្នាក់កើតជាជម្លោះវាយតប់គ្នា រវាងមន្រ្តីរដ្ឋា
ភិបាល និង អ្នកតំណាងរាស្រ្ត ក្នុងអំឡុងកិច្ចប្រជុំ ស្តីពីគំរោងថវិកាជាតិ ឆ្នាំ ២០១៣ ក្នុងសភា
ប្រទេស ម៉ាសេដូនី នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស arabnews ដែលទើប
តែបានចេញផ្សាយមុននេះ។

មិនត្រឹមតែមានការឈ្លោះប្រកែកគ្នា ដល់ថ្នាក់កើតជាអំពើហិង្សានៅក្នុងសភាប៉ុណ្ណោះទេ តែបើ
ងាកក្រឡេកមកមើល នៅឯក្រៅសភាជាតិនៃប្រទេសនេះវិញ ក៏ឃើញមានអ្នកគាំទ្រភាគីទាំង
សងខាង ក៏បានវាយតប់គ្នា បន្ទាប់ពីមានការប្រមូលផ្តុំគ្នានៅឯកណ្តាលក្រុង Skopje ដែលបាន
បណ្តាលអោយមនុស្ស ៦ នាក់បានរងរបួស ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់
ងារប៉ូលីសមានសមត្តកិច្ច ដោយធ្វើការបំបែកភាគីជម្លោះទាំងពីរផងដែរ។

ទាក់ទិនទៅនឹងការលើកឡើងពីគំរោងថវិកាជាតិឆ្នាំ ២០១៣ នេះ រដ្ឋាភិបាលបានស្នើឡើងនូវ
គំរោងដែលសើ្មនឹងសាច់ប្រាក់ប្រមាណជាង ៣,២ ពាន់លានដុល្លារ ស្របពេលដែលប្រទេស
នេះ ក៏កំពុងតែជួបនូវវិបត្តិឱនភាពសេដ្ឋកិច្ច ដែលក្រោយមកក៏មានការបដិសេធ ពីសំណាក់
គណបក្សប្រឆាំង ដោយស្នើយល់ព្រមត្រឹមតែ ២៦០ លានដុល្លារ ដោយសារតែសេដ្ឋកិច្ចរបស់
ប្រទេសនេះ កំពុងតែដាំក្បាលចុះនៅឡើយ។

គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចប្រទេសនេះ ទើបតែរាងធូរស្រាលបន្តិចតែប៉ុណ្ណោះនៅក្នុងត្រី
មាសទី ៣ នេះ ខណៈពេលដែល GDP បានកើនឡើងត្រឹមតែ ០,៣ ភាគរយ បន្ទាប់ពីសេដ្ឋកិច្ច
ជាតិពិបាកនឹងងើបឡើង ក្នុងអំឡុង ២ ត្រីមាសកន្លងមក៕

<object width="450" height="400" data="http://www.youtube.com/v/_-NxiizsGkY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/_-NxiizsGkY&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ arabnews