CamNews

Hot : ផ្ទុះឆេះទូកទេសចរណ៍ ដឹកភ្ញៀវ ប្រមាណ ១០០ នាក់ ខណៈក្មេងស្រី តូច បន្តបាត់ខ្លួន នៅឡើយ

ព័ត៌មានអន្តរជាតិ ៖​ ទូកទេសចរណ៍ មួយគ្រឿងដែលដឹកអ្នកដំណើរជាភ្ញៀវទេសចរ ប្រមាណ១០០នាក់ នោះបានផ្ទុះឆេះ ហ៊ុយផ្សែង យ៉ាង    ខ្នាន់ ខ្នាប់ នៅ ជិត កោះ ភូកេត ប្រទេស ថៃ កាលពីរសៀលថ្ងៃពុធ កន្លងទៅ ខណៈក្មេងស្រី ជនជាតិអ៊ីស្រាអ៊ែល ម្នាក់​ សេចក្តីរាយការណ៍អោយដឹងថា បានបាត់ខ្លួន ។

ប្រភពពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ អោយដឹងថា ៖ ទូកដឹកភ្ញៀវ  ទេសចរណ៍ខាងលើ ​មានអ្នកដំណើរ  ជាជនជាតិចិន ១៦ នាក់ នៅពេលដែល គ្រោះថ្នាក់បាន  កើតឡើង វេលា  ម៉ោង ៤ រសៀលល្ងាច (ម៉ោង ក្នុងស្រុកប្រទេសថៃ) ។ ការិយាល័យ កុងស៊ូល  ប្រទេសចិន មានទីតាំងនៅ ភូកេត នោះ   អោយដឹងថា ភ្ញៀវទេសចរ ជនជាតិចិន បានទំនាក់ទំនងមកការិយាល័យ សុំជំនួយខណៈមានគ្រោះថ្នាក់ខាងលើ ។

បន្ថែមពីលើនេះ បើយោងតាមស្ថានកុងស៊ុល ខាងលើ    អោយដឹង ទូកទេសចរណ៍មួយគ្រឿងនេះ ធ្វើដំ ណើរឆ្ពោះទៅកាន់ ភូកេត បន្ទាប់ពីចាកចេញពីខេត្ត Krabi ។ យ៉ាងណាមិញ មន្រ្តីប៉ូលីស ក៏ដូចជា អាជ្ញា ធរពាក់ព័ន្ធ កំពុងតែធ្វើការតាមដាន និងស៊ើបអង្កេត ពីមូលហេតុ  ដែល  បាន បណ្តាលអោយកើតមាន ឡើងនូវគ្រោះថ្នាក់ផ្ទុះ និង ឆេះលើកនេះ ។ ទន្ទឹមនឹងគ្នានេះផងដែរ បើយោង  តាមកាសែតក្នុងស្រុក ប្រ ទេសថៃ Bangkok Post ធ្វើសេចក្តីរាយការណ៍អោយដឹងថា ក្មេងស្រី វ័យ​១២   ជនជាតិ អ៊ីស្រាអ៊ែល នៅ បន្តបាត់ខ្លួននៅឡើយ ស្របពេលដែល ក្រុមការងារ កំពុងតែស្វែងរក រកនាងបន្តទៅទៀត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ