(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់អ្នកនយោបាយប្រឆាំង ដែលបានវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាសង្គម Facebook ដោយមិនគិតពីថ្ងៃបុណ្យចូលឆ្នាំថ្មី។ សម្តេចថា សម្តេចមិនចាប់អារម្មណ៍ទេ ហើយនាំប្រជាពលរដ្ឋសប្បាយរីករាយ ដោយរាំបទ «ញីកែងជើង»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពិធីសម្ពោធរោងចក្រផលិតស្ករសកៀបទឹកអំពៅតម្លៃ៣៦០លានដុល្លារ នៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្នកនយោបាយខ្លះ គេលេងដោយមិនគិតថាចូលឆ្នាំ ឬមិនចូលឆ្នាំទេ ជេរងាប់»។ សម្តេចបានបន្ថែមថា «គួរតែរៀបចំឱ្យគេចូលឆ្នាំសប្បាយ ប៉ុន្តែចូលឆ្នាំគិតតែពីជេររហូតហើយ អានេះ ប៉ុន្តែយើងអត់មានខ្វល់ទេ “ញីកែងជើង!”»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី