CamNews

វិចារណកថាៈ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យ អុំទូកជាបញ្ហា សំខាន់បំផុត

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី​០៥-០៦-០៧​ ខែ វិច្ឆិកា ឆ្នាំ២០១៤តាមការគ្រោងទុក ហើយគេអាចប៉ាន់ ប្រមាណថា នឹងមានប្រជាពលរដ្ឋខ្មែរ រាប់លាន នាក់ទូទាំងប្រទេស មកកម្សាន្ត នៅក្នុងព្រះរាជពិធីបុណ្យនេះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនទូទៅ មានសេចក្តី ព្រួយបារម្ភខ្លះៗនោះ គឺបញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បើទោះបី សាលារាជធានី ភ្នំពេញ និងស្ថាប័នពាក់ព័ន្ធនានា ត្រៀមកម្លាំងសមត្ថកិច្ចដូចជានគរបាល និងកងរាជអាវុធហត្ថរាប់ម៉ឺននាក់ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ ។ ជាពិ សេសការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ និងបទល្មើសផ្សេងៗជារឿងដែលមិនអាចចៀសផុតឡើយ ព្រោះនៅពេល ដែលមាន មនុស្សជាច្រើនមកកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូកនេះ ក្រុមជនខិលខូច និងជនឱកាស និយមប្រាកដ ជា ប្រព្រឹត្តបទល្មើសតាមទម្លាប់អាក្រក់របស់ពួកគេជាមិនខាន ។

រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ អាជ្ញាធររាជធានី ភ្នំពេញបានយកចិត្តទុក ដាក់ពង្រឹងសន្តិសុខ និង សណ្តាប់ ធ្នាប់ សង្គមជាបណ្តើរៗ ព្រោះទូកប្រណាំង និងក្រុមកីឡាករចំណុះទូកនានា បានមកដល់ រាជធានីភ្នំពេញ និងបានធ្វើការហាត់ សមជាបន្តបន្ទាប់ ។ បញ្ហានេះបានធ្វើឲ្យបរិវេណ មាត់ទន្លេក្នុងខណ្ឌ ដូនពេញ និងខណ្ឌជ្រោយចង្វាកាន់តែមានសភាពអ៊ូ អរ ព្រោះមានមនុស្សទៅមើលទូក និងទៅកម្សាន្ត យកខ្យល់អាកាសនៅមាត់ទន្លេ ។ នៅថ្ងៃដែលព្រះរាជពិធីបុណ្យអុំទូក ចាប់ផ្តើមគឺថ្ងៃទី០៥ ខែវិច្ឆិកា ប្រាកដជាមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាពិធីប្រណាំងទូកយ៉ាងច្រើនកុះករជាមិន ខាន ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដែលមកទស្សនា សកម្មភាពប្រណាំង ទូកនៅមុខព្រះបរមរាជវាំង និងដើរកម្សាន្តតាមទីសាធារណៈនានា ត្រូវមានការ ប្រុងប្រយ័ត្នដោយខ្លួនឯងដើម្បីកុំឲ្យជន ឱកាសនិយមលួចយកទ្រព្យសម្បត្តិលុយកាក់ និងសម្ភារៈផ្សេងៗ ទៀតនៅជាប់ខ្លួន ។

ជាការពិតសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងកម្លាំងសន្តិសុខរបស់អាជ្ញាធរ រាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហើយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សាលារាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។ ទោះជាយ៉ាង ណាចន្លោះប្រហោង ឬការខ្វះខាតនា នាប្រាកដជាមិនអាចចៀសផុតទេ នៅពេលដែលមាន មនុស្ស រាប់សែនរាប់លាននាក់មកកម្សាន្ត ក្នុងពិធីបុណ្យ អុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈ ពេល ៣ថ្ងៃ ។ មានន័យថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាសន្តិសុខ ដោយខ្លួនឯង និងសហការ ជាមួយ សមត្ថកិច្ចដើម្បីទប់ស្កាត់បទល្មើសគឺជាកត្តាសំខាន់បំផុតដើម្បីឲ្យពិធីបុណ្យដ៏ធំនេះ ប្រព្រឹត្តទៅ ដោយ រីករាយ និងសុខសាន្ត ។ ជាពិសេសមន្រ្តីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ បំពេញតួនាទីរបស់ខ្លួនឲ្យបានប្រសើរ ព្រោះព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ប្រាកដជាមានប្រជាពលរដ្ឋ មកកម្សាន្តច្រើន ដើម្បីទស្សនាការប្រណាំងទូក និងទិញផលិតផលនានា ដែលក្រុមហ៊ុនមួយចំនួន លក់បញ្ចុះតម្លៃ ។

ដោយឡែកនៅតាមបណ្តាខេត្តនានា មួយរយៈពេលចុងក្រោយនេះ បញ្ហាអសន្តិសុខ សង្គមបានធ្វើ ឲ្យ​ប្រ​​ជាពល រដ្ឋមានការភ័យយ៉ាងខ្លាំង ជាពិសេសអំពើប្លន់ ប្រដាប់អាវុធបានកើតឡើងជាបន្តបន្ទាប់ ហើយ​បទល្មើសផ្សេងៗក៏កើតឡើងកាន់តែច្រើនដែរ ។ ថ្មីៗកន្លងទៅនេះក្រុមចោរប្រដាប់ អាវុធបាន ធ្វើសកម្មភាព ប្លន់អាជីវករលក់មាសប្តូរប្រាក់នៅ ផ្សារព្រៃខ្មែរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង បណ្តាល ឲ្យជនរងគ្រោះជាបងស្លាប់បាត់បង់ជីវិត និងជនរងគ្រោះជាប្អូនស្រី រងរបួសធ្ងន់កំពុងសម្រាកព្យាបាល ហើយចោរយកបានមាស និងប្លាទីនរាប់សិបតម្លឹង ព្រមទាំងលុយដុល្លារ និងលុយខ្មែរយ៉ាងច្រើនសន្ធឹក សន្ធាប់ទៀត ។ បន្ទាប់មកក្រុមចោរប្រដាប់អាវុធ និងកំាំបិតពូថៅបានធ្វើសកម្មភាពប្លន់យកទ្រព្យ សម្បត្តិ​ ប្រជាពល រដ្ឋនៅក្នុងស្រុកពារាំង ខេត្តព្រៃវែងដោយកាប់ ម្ចាស់ផ្ទះឲ្យរងរបួសធ្ងន់ ហើយប្រមូល យក​លុយកាក់ និងមាសប្រាក់មួយចំនួនដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង ។

កាល​ពីវេលាម៉ោង៥ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ក្រុមចោរប្រដាប់អាវុធមានគ្នាប្រមាណ៤នាក់បាន ចូលទៅធ្វើសកម្មភាពភ្ជង់ និងបាញ់ប្លន់នៅផ្ទះ អាជីវករលក់មាសដូរលុយនៅជិតផ្សារស្ទឹង ឃុំកោងកាង ស្រុកពញាក្រែច ខេត្តត្បូងឃ្មុំ ។ នៅក្នុងអំពើប្លន់នេះក្រុមចោរបាន បាញ់ម្ចាស់ផ្ទះបណ្តាលឲ្យរង របួសត្រង់ជើង ហើយចោរម្នាក់ត្រូវម្ចាស់ផ្ទះបាញ់ស្លាប់ភ្លាមៗនៅក្នុងផ្ទះកើតហេតុផងដែរ មុនពេលដែលក្រុម​ចោរ​ប្រមូលលុយបានជាង១ម៉ឺនដុល្លារ និងគ្រឿង អលង្ការមួយចំនួនគេចខ្លួនបាត់ ។ ករណីនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសមានការភ័យជាខ្លាំង ព្រោះក្រុម ចោរប្រដាប់ អាវុធកំពុងរាត​ត្បាតធ្វើ សកម្មភាពពីខេត្តមួយទៅខេត្តមួយដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ មានន័យថា ស្របពេលដែលកម្លាំងសមត្ថកិច្ចក្នុង រាជធានីភ្នំពេញយក ចិត្តទុកដាក់ពង្រឹងសនិ្តសុខជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ គឺសមត្ថកិច្ចតាមបណ្តាខេត្តនានាក៏ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋដែរ ព្រោះបទល្មើសផ្សេងៗកំពុងកើតឡើងយ៉ាងគំហុក ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល