CamNews

ពេជ្រ អាវីហ្សា លូកថ្លើម ឱក សុគន្ធកញ្ញា ?

ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានមួយ ត្រូវបានអ្នកសិល្បៈ យកមកនិយាយពី មាត់មួយ ទៅមាត់មួយ បន្តកន្ទុយគ្នាថា តារាសម្តែងស្រីស្រស់ សាច់សរម៉ដ្ឋរលោង កញ្ញា ពេជ្រ អាវីហ្សា កំពុងតែត្រៀមដឹកដៃកំលោះមាឌធំ ជាតន្រ្តីករ រ៉េតធី ដូណា ដែលមហាជនដឹងថា បុរសរូបនោះ ធ្លាប់ជាគូស្នេហ៍ ផ្អែមល្ហែម របស់តារាចម្រៀងល្បី កញ្ញា ឱក សុគន្ធកញ្ញា ចូលរោងការក្រាបសំពះផ្ទឹម តាមប្រពៃណីខ្មែរ ក្នុងពេលឆាប់ៗ ខាងមុខនេះ ។

អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះ ឈរលំដាប់កំពូល កញ្ញា ឱក សុគន្ធកញ្ញា មានទំនាក់ទំនងស្នេហា ជាមួយកំលោះមាឌធំ រ៉េតធី ដូណា ដោយចំណងស្នេហ៍មួយនេះ ត្រូវបានមហាជនគ្រប់ស្រទាប់វណ្ណៈ រំពឹងថា ពួកគេ អាចឈានទៅដល់ថ្ងៃ មង្គលការតាមប្រពៃណី នៅក្នុងពេលណាមួយជាក់ជាមិនខាន ។ តែចុងក្រោយស្នេហាមួយនេះ ក៏ត្រូវបានពុះហែកបំបែកស្នេហ៍ ដោយសារតែ រនាំងគ្រួសារ របស់ កញ្ញា សុគន្ធកញ្ញា មិនពេញចិត្តទៅលើ លោក រ៉េតធី ដូណា ទើបធ្វើឲ្យពួកគេទាំងពីរនាក់ ត្រូវខាំមាត់សង្កត់ចិត្ត ស្រក់ទឹកភ្នែកបែកគ្នា ទាំងមិនដាច់អាល័យ ។

បន្ទាប់ពីគូស្នេហ៍មួយនេះ ត្រូវបានបែកគ្នា គេសង្កេតឃើញថា មានពេលខ្លះ តារាចម្រៀង កញ្ញា សុគន្ធកញ្ញា ឡើងច្រៀងនៅលើឆាក លួចសម្រក់ទឹកភ្នែក ស្តែងឲ្យឃើញពីអារម្មណ៍ឈឺចាប់ ពេលដែលបាត់បង់មនុស្សជាទីស្រឡាញ់ បូករួមជាមួយអត្ថន័យ នៅក្នុងបទចម្រៀង ដែលនាងច្រៀងផងដែរ ។ ទន្ទឹមជាមួយគ្នា ស្រាប់តែថ្មីៗនេះ មានព័ត៌មាន លេចឮថា អតីតប្រុសកំពូលស្នេហ៍ ទៅដឹកដៃនារីផ្សេង ចូលរោងការ តើអារម្មណ៍ស្រីណា មិនឈឺចាប់?

បើតាមអ្នកសិល្បៈភាគច្រើន បាននាំគ្នានិយាយខ្សឹបខ្សៀវ ពីមួយទៅមួយមិនដាច់ ដោយលើកឡើងថាតារាសម្តែងពន្លកថ្មី កញ្ញា ពេជ្រ អាវីហ្សា លូកថ្លើម ឱក សុគន្ធកញ្ញា ដោយគ្មានការខ្លាចរអា ពីការឈឺចាប់របស់នាងនោះទេ ខណៈពួកគេទាំងពីរនាក់ ទើបតែចែកផ្លូវគ្នាថ្មីៗ មិនទាន់បាន ប៉ុន្មានផង ស្រាប់តែមានព័ត៌មានប្រកាសលេចឮថា គូស្នហ៍ថ្មីមួយនេះត្រៀមចូលរោងការជាមួយគ្នា ទាំងដែលគ្មានអ្នកណាដឹងថា គូស្នេហ៍ថ្មោងថ្មីមួយគូនេះ សម្ងំបង្កាត់ភ្លើងស្នេហា តាំងពីពេលណានោះទេ ។

ជុំវិញការលើកឡើង ព័ត៌មានខាងលើនេះ LookingTODAY បានព្យាយាមទាក់ទងទៅ កញ្ញា ពេជ្រ អាវីហ្សា ជាច្រើនលើកច្រើនសារ តែនាង ហាក់ដូចជា មិនចង់ផ្តល់បទសម្ភាសន៍ ដោយយកលេសថា រវល់រហូត ។ LookingTODAY បានព្យាយាមទាក់ទងទៅទៀត នាងបែរជាឲ្យអ្នកផ្សេង លើកទូរស័ព្ទជំនួស ដោយអះអាងថា ជាបងស្រីរបស់នាង នឹងបាននិយាយយ៉ាងខ្លីថា “រឿង អាវីហ្សា រៀបការជាមួយ រ៉េត ធីដូណា នោះ ខ្ញុំជាបងស្រី មិនបានដឹងទេ ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល