CamNews

ភ្លើងប្រច័ណ្ឌ! ប្តីទាញកាំបិតកាប់ប្រពន្ធរងរបួសធ្ងន់ រួចអារកខ្លួនឯងតែមិនស្លាប់

(បន្ទាយមានជ័យ)៖ ដោយសារភ្លើងប្រច័ណ្ឌ បានបង្ខំឲ្យបុរសជាប្តីទាញ កាំបិតកាប់លើ ប្រពន្ធរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ រួចបុរសប្តីបានយកកាំបិត អារកខ្លួនឯង តាមក្រោយ តែសំណាងល្អមិនស្លាប់នោះទេ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្រ្តីនគរបាល បានប្រាប់ភ្នាក់ងារ Fresh News ថា ជនបង្កជាប្តីឈ្មោះ សុខ សារ៉ុម អាយុ៥៥ឆ្នាំ និងប្រពន្ធរងគ្រោះឈ្មោះ ឡុង ចាន់ធី អាយុ៤៤ឆ្នាំ មានមុខរបរជាកម្មករ។ មន្រ្តីនគរបាលបានបញ្ជាក់ថា ក្រោយមានជម្លោះគ្នា រឿងប្តីប្រច័ណ្ឌប្រពន្ធរួចមក ស្រាប់តែលោកប្តីទប់អារម្មណ៍មិនបាន ក៏ទាញកាំបិតកាប់ ទៅលើប្រពន្ធគ្មានត្រាប្រណីរហូតរងរបួសធ្ងន់ ហើយក្រោយបង្កអំពើហិង្សា លើប្រពន្ធរួចមក ទំនងខូចចិត្តក៏យកកាបិតដដែលនេះ ចាប់អារកខ្លួនឯង តែមិនស្លាប់ ត្រូវគេជួយសង្គ្រោះទាន់។

ក្រោយហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានបញ្ជូនស្រ្តី រងគ្រោះជាប្រពន្ធ និងប្តី(ជនបង្ក)ទៅសង្គ្រោះបន្ទាន់នៅមន្ទរីពេទ្យបង្អែកប៉ោយប៉ែត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី