CamNews

សាហាវ ៖​ ដាច់ដៃ ទាំងសងខាង ក្រោយការវាយប្រហារ ពីសំណាក់ឆ្លាមកំណាច ពេលកំពុង លេងទឹក (មានវីដេអូ)

ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ត្រូវបានគេរាយការណ៍អោយដឹងថា​ បានបាត់បង់ ដៃទាំងសង ខាងបន្ទាប់ពីមានការវាយប្រហារ ខាំត្របាក់ដៃ របស់គាត់ ពីសំណាក់ឆ្លាមកំណាច  នៅឯឈូងសមុ ទ្រភាគខាងលិច ប្រទេសអូស្រ្តាលី នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ស្កាយញូវ

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា បុរសស្ថិតនៅក្នុងវ័យ ទើបតែ ២៣  ឆ្នាំ ត្រូវជា ជនរងគ្រោះនោះ ត្រូវបានគេជឿថា បានលេងកីឡាជិះស្គីក្តារ រំអិលលើទឹក នៅឯឆ្នេរ សមុទ្រ Wylie Bay Beach នាទីក្រុង Esperance ជាទីកន្លែង ដែលបានកើតហេតុ ។ ដោយឡែក  សេចក្តីរាយការ ណ៍ពី Seven News អោយដឹងថា គាត់បាត់បង់ដៃទាំងសងខាង  ដោយ ម្ខាង  កាត់ ផ្តាច់ ត្រឹម កដៃ និងម្ខាងទៀត កាត់ផ្តាច់ ត្រឹម កែងដៃ ។ មិនត្រឹមតែទទួលរងគ្រោះ ដោយ ការត្របាក់ខាំ រហូតដល់ ដាច់ដៃទាំងសងតែប៉ុណ្ណោះទេ តែនៅក្នុងនោះ គាត់ក៏បានទទួលរងគ្រោះ ដែករយៈជើងក្នុងសភាព​ធ្ងន់ធ្ងរ ដូចគ្នាដែរ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា​ ភ្លាមៗនោះ ក៏មានបទ អន្តរាគមន៍  ដោយចាប់បញ្ចូនគាត់ ទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការវាយប្រហារ កាលពីវេលាម៉ោង ១១ ព្រឹក (ម៉ោងក្នុងស្រុក ប្រទេសអូស្រ្តាលី) អំឡុងថ្ងៃព្រហស្បត្តិ៍នេះ ។ យ៉ាងណាមិញ មន្រ្តីប៉ូលីស   មកពីភាគខាងកើត ប្រ ទេស បានអះអាងអោយដឹងថា នាយកដ្ឋាន ជលផល កំពុងតែធ្វើការតាមដានស៊ើបអង្កេត  ខណៈ មានការដាក់ពង្រាយនូវឧបករណ៍ ក្នុងការតាមប្រមាញ់អោយបាន នូវបេក្ខភាព   ឆ្លាម កំណាចខាង លើ ។ មិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ ឆ្លាមដែលបានបើកការវាយ ប្រហារនោះ  ជាពូជឆ្លាម ប្រភេទអ្វីនោះទេ ។ គួរបញ្ជាក់ថា នេះជាករណីទី ២ នៃការវាយប្រហារ ពីសំណាក់ឆ្លាមកំណាច នៅ ក្នុងក្រុង Esperance អំឡុងឆ្នាំនេះ ៕

<object width="490" height="420" data="http://www.youtube.com/v/zXGMzZJ5z74&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zXGMzZJ5z74&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព​ ៖ ស្កាយញូវ