ស្បែកស ភ្លឺរលោង តឹងណែន និង គ្មានមុន គឺជាបំណងប្រាថ្នា របស់មនុស្សគ្រប់រូប ជាពិសេស
គឺសំរាប់មនុស្សស្រីតែម្តង។ មានវិធីជាច្រើន ដែលអាចជួយឱ្យស្បែកមុខ របស់អ្នកសម៉ដ្ឋ និង
គ្មានមុន ដោយប្រើប្រាស់ផលិតផលកែសម្ជស្ស និង វិធិធម្មជាតិ។

ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាសបិទមុខកំចាត់មុន និងធ្វើឱ្យស្បែកមុខរបស់អ្នកសភ្លឺរលោងគ្មាន
ស្នាម ដោយធម្មជាតិ។

គ្រឿងផ្សំ៖
-ម្ស៉ៅរមៀត
-ទឹកឃ្មុំ
-ទឹកដោះគោឆៅ
-ស្លាបព្រាកាហ្វេមួយ
-កូនចានមួយ

វិធីផ្សំគ្រឿងធ្វើម៉ាសបិទមុខ៖
១. ដាក់ទឹកឃ្មុំ មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចាន
២. យកម្ស៉ៅរមៀត មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចាន (ម្ស៉ៅរមៀត អាចរកទិញបាននៅ
តាមបណ្តាផ្សារទំនើប ឬ អាចយករមៀត មកកិនឱ្យម៉ដ្ឋ រួចហាលឱ្យស្ងួត)។
៣. បន្ថែមទឹកដោះគោឆៅ មួយ ទៅ ពីរស្លាបព្រាកាហ្វេ ចូលក្នុងចាន
៤.បន្ទាប់មក កូរគ្រឿងផ្សំទាំងអស់នេះចូលគ្នាឱ្យសព្វដើម្បីឱ្យវាក្លាយទៅជាម៉ាសបិទមុខ៕

វិធីប្រើប្រាស់៖ យកម៉ាសបិទមុខ ដែលបានផ្សំរួចខាងលើ លាប ឬ ដុស ម៉ាស្សាថ្មមៗនៅ
លើស្បែកមុខ ដោយប្រើប្រាស់ច្រាស់ដុសធ្មេញ ឬ ជក់ ដើម្បីកុំឱ្យប្រលាក់ដៃ។ បន្ទាប់មក
ទុកវាឱ្យឡើងពណ៌លឿងព្រឿងៗ នៅលើស្បែករបស់អ្នក រួចយកប្រណាត់ រុំឱ្យមូលដូច
កូនបាល់ ឬ សំឡី ជ្រលក់ ក្នុងទឹកដោះគោឆៅ ហើយដុសត្រង់កន្លែងស្នាមប្រលាក់ពណ៌
លឿងនោះចេញថ្មមៗ។ ប្រើប្រាស់វិធីនេះ ឱ្យបាន ពីរ ទៅ បីដង ក្នុងមួយសប្តាហ៍ នឹងធ្វើ
ស្បែកមុខរបស់អ្នកសម៉ដ្ឋ ភ្លឹរលោង តឹងណែន និង គ្មានមុន បានយ៉ាងឆាប់រហ័ស៕

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies