(សុខភាព)៖ ជាទូទៅគេសង្កេតឃើញថា ភាគីបុរសតែងតែបង្ហាញសញ្ញា ចង់រួមភេទទៅកាន់ភាគីខាងស្រីចំៗតែម្ដង ប៉ុន្តែសម្រាប់ភាគីខាងស្រីវិញគឺពិបាកក្នុងការបង្ហាញសញ្ញា ទៅកាន់ភាគីខាងបុរស ព្រោះតែកត្តាច្រើនជាង ដូចជាការខ្មាស់អៀនជាដើម។

សម្រាប់នាពេលនេះ Khmer Talking សូមបង្ហាញនូវសញ្ញាមួយចំនួន ដែលភាគីខាងស្រីបង្ហាញថានាងចង់រួមភេទ ដើម្បីឲ្យបុរសងាយស្រួលយល់៖

ដកដង្ហើមញាប់៖ នៅពេលសម្រាកដង្ហើមរបស់យើងគ្រប់គ្នា គឺមានលក្ខណៈស្មើរៗគ្នាល្អណាស់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទទួលបានអារម្មណ៍ ផ្លូវភេទហើយនោះ វានឹងធ្វើឲ្យការដកដង្ហើមរបស់នាង ដង្ហក់ជាងធម្មតា។ ចង្វាក់បេះដូងនឹងដើរញាប់នៅពេលរាងកាយរបស់នាងត្រៀមខ្លួន នឹងឈានដល់ ចំនុចកំពូល នោះមានន័យថាសរីរាង្គក្នុងពោះ និងសាច់ដុំកំពុងតែទាមទារនូវអុកស៊ីសែនឲ្យបានច្រើនហើយ។ ប្រសិនបើអ្នកអាចលឺនូវការប្រែប្រួលនៃការដកដង្ហើមរបស់នាង មានន័យថាអ្វីដែលអ្នកកំពុងតែធ្វើនោះគឺត្រឹមត្រូវហើយ។ នេះគឺជាភាសាកាយវិការសិចដែលនាងកំពុងតែផ្តល់ឲ្យអ្នកថានាងមាន សម្រើបហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើនាងដកដង្ហើមធម្មតាៗទេ ប្រហែលជាអ្វីដែលធ្វើនោះមិនត្រឹមត្រូវទេ។

រាងកាយរបស់នាងទៅជារមួល៖ ប្រសិនបើនាងកំពុងតែក្តាប់ម្រាមជើង និងរមួលសង្កត់មកអ្នកវិញ នោះគឺជាអ្វីដែលកំពុងតែធ្វើឲ្យនាងពេញចិត្តហើយ។ ការដែលនាងប្រើកម្លាំងរុញជំនះនឹងអ្នកវិញ មានន័យថានឹងបានទទួលនូវសម្រើបរួចទៅហើយ។ ប្រសិនបើនាងកំពុងតែដេកជាលក្ខណៈធ្វើហី នោះប្រហែលអ្វីដែលអ្នកកំពុងតែធ្វើនោះមិនអាចដាស់អារម្មណ៍នាងបាន ឡើយ។ ដូច្នេះចូរព្យាយាមប្រើក្បាច់ថ្មី ឬឈប់ប្រើវិធីសូកបញ្ចូលលិង្គ ដោយជំនួសនូវការប្រើមាត់ ឬម្រាមដៃដើម្បីថ្នាក់ថ្នមនាងវិញ ហើយចាំមើលថាកាយវិការរបស់នាងមានការប្រែប្រួលដូចម្តេចខ្លះ។

ដៃត្រដាងចេញ៖ កាយវិកាយមួយប្រភេទទៀតដែលបញ្ជាក់ថានាងទទួលបានសម្រើបផ្លូវភេទនោះ គឺ ដៃរបស់នាងអោបទ្រូងរបស់អ្នក អោបក្បាល ឬកន្លែងណាមួយ។ ប្រសិនបើនាងនៅពីលើ នាងប្រហែលជាចង់ប្រើដៃមកម៉ាស្សាឲ្យខ្លួនឯងហើយដើម្បីឲ្យបាន សម្រើបកាន់តែខ្លាំង។ ការធ្វើដូច្នេះមិនអាចជាកាយវិការដ៏ពិតប្រាកដមួយបានទេ ប៉ុន្តែវាអាចមានប្រយោជន៍ដែរ។ រាងកាយរបស់នាងគួរតែឆ្លើយតបនឹងការប្រើដៃ។ នាងមិនគួរបារម្ភអំពីសម្លៀកបំពាក់ ឬកន្លែងដាក់ដៃរបស់នាងឡើយ។

ចលនាសាច់ដុំទ្វារមាស៖ កន្លែងដែលមានរំញោចខ្លាំងបំផុតរបស់ស្ត្រីគឺជញ្ជាំងរបស់ទ្វារមាស សាច់ដុំ និង ស្បែក។ ជញ្ជាំងទ្វារមាសគឺជាសាច់ដុំដ៏អស្ចារ្យមួយ ហើយវាប្រហែលជាអាចប្រើដើម្បីបង្កើតអារម្មណ៍ស្រើបស្រាលបានក្នុងពេល រួមភេទ។ អ្នកប្រហែលជាមានអារម្មណ៍ក្នុងពេលនាងទទួលបានចំនុចកំពូល សាច់ដុំក្នុងទ្វារមាសបែរជាកន្ត្រាក់លាៗ ប៉ុន្តែវាមិនមែនរហូតនោះទេ ដូច្នេះមិនអាចយកវាជាការបានឡើយ។ ស្ត្រីខ្លះមានការគ្រប់គ្រងសាច់ដុំរបស់ពួកគេបានយ៉ាងល្អ ហើយក៏ទំនងជាទទួលបាននូវការរួមភេទ និងចំនុចកំពូលល្អៗផងដែរ។ ប្រសិនបើស្ទាបទ្វារមាសនាងទៅមិនមានការកន្ត្រាក់អ្វីសោះ ចូរកុំបាច់ភ័យខ្លាចអី។

ស្ត្រីចូលចិត្តការរួមភេទច្រើនដូច បុរសដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងមិនចូលចិត្តគឺការយល់ដឹងដោយខ្លួនឯង ព្រមទាំងជំនាញរបស់ដៃថាតើអាចផ្តល់ឲ្យនាងនូវការស្រើបស្រាលបានល្អ បំផុតឬក៏អត់។ ប្រសិនបើអ្នកមិនច្បាស់ថាអាចផ្តល់នូវការពេញចិត្តខាងផ្លូវភេទដល់ នាងទេ អ្នកគួរតែស្វែងរកវិធីប៉ះប៉ូវវាហើយ។ ការនិយាយពិភាក្សាគ្នា ជាពិសេសសួរនូវអ្វីដែលនាងចង់បាន ពិតជាអាចដោះស្រាយបានហើយ ប៉ុន្តែចូរស្តាប់ និងមើលការឆ្លើយតបរបស់នាងនូវអ្វីដែលអ្នកកំពុងតែធ្វើ។ មនុស្សប្រុសស្រីគ្រប់រូបមានលក្ខណៈខុសៗពីគ្នា ហើយក៏មិនមានការឆ្លើយតបទៅនឹងការស្ទាបអង្អែលដដែលៗដែរ ដូច្នេះចូរព្យាយាមផ្លាស់ប្តូរអ្វីដែលថ្មី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី