CamNews

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថ្មី​មី​យ៉ាន់​ម៉ា សារភាពថា សញ្ញាបត្រ​បណ្ឌិត​លោក​គឺ​ក្លែងក្លាយ

(​ណៃ​ពិដោ​)៖ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផែនការ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ទើប​ឡើងកាន់តំណែង លោក Kyaw Win បាន​សារភាព​ថា សញ្ញាបត្រ​បណ្ឌិត (PhD) របស់​គឺ​ក្លែងក្លាយ ដោយ​លោក​បាន​ទិញ​តាម​រយៈ​អន​ឡាញ​ពី​សកលវិទ្យា Brooklyn Park នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​មុន​នេះ​បន្ដិច នា​ថ្ងៃ​ទី​២៤ ខែ​មីនា​។​

​អ្នកលេង​បណ្ដាញ​អន​ឡាញ បានបង្ហាញ​ថា សញ្ញាបត្រ​បណ្ឌិត​របស់​លោក Kyaw Win គឺ​ក្លែងក្លាយ ហើយ​លោក Kyaw Win គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជន​រងគ្រោះ​ច្រើន​ផ្សេង​ទៀត​ដែល​ចាញ់បោក ក្រុម​ជនជាតិ​ប៉ា​គី​ស្ថាន​បង្កើត​សញ្ញាបត្រ​ក្លែងក្លាយ​ដែល​មាន​បណ្តាញ​ទូទាំង​ពិភពលោក​។​

«​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​អ្នកលេង​អ៊ី​ន​ធើ​ណែ​ត​បង្ហាញថា សញ្ញាបត្រ​បណ្ឌិត​របស់​ខ្ញុំ​គឺ​ក្លែងក្លាយ​។ ខ្ញុំ​សារភាពថា សញ្ញាបត្រ​នោះ​គឺ​ខ្ញុំ​បាន​ទិញ​តាម​អន​ឡា​ញ ប៉ុន្តែ​ខ្ញុំ​មិន​បានដឹងថា វា​ជា​សញ្ញាបត្រ​ក្លែងក្លាយ​ទេ​»​។ នេះ​ជា​សំដី​របស់​លោក Kyaw Win បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន BBC​។​

​ដើមចម ដែល​នាំ​ឲ្យ​បែកធ្លាយ​រឿង​សញ្ញាបត្រ​ក្លែងក្លាយ​នេះ ដោយសារតែ​លោក Kyaw Win គឺជា​មន្ត្រី​ថ្មី​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផែនការ ហើយ​ត្រូវ​បង្ហាញ​ប្រវត្តិរូប​សង្ខេប (CV) ជា​សាធារណៈ​។​

​អ្នកនាំពាក្យ​របស់​គណ​បក្ស NLD បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន BBC ថា ពាក់ព័ន្ធ​នឹង​រឿង​សញ្ញាបត្រ​ក្លែងក្លាយ​នោះ វា​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​ការតែងតាំង​លោក Kyaw Win ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផែនការ​ឡើយ​៕​

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី