CamNews

ប្រមាញ់បានត្រី ចម្លែកដ៏ធំមួយ ប្រវែងដល់ទៅ ២ ម៉ែត្រ និងទម្ងន់ដល់ទៅ ២៧០ គីឡូក្រាម

ព័ត៌មានអន្តរជាតិ ៖​ ត្រីចម្លែកដ៏ធំមួយ  មានប្រវែងដល់ទៅ  ២  ម៉ែត្រ ត្រូវបានក្រុមមនុស្ស
មួយក្រុមប្រមាញ់បាន នៅក្នុងដែនទឹកប្រទេសសឹង្ហបុរី  នោះគឺ  ប្រមាញ់បាននៅឯ Pedra
Branca  នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មានបរទេស
សឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះបន្តិច។

អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា​ មិនត្រឹមតែមានប្រវែងវែងនោះទេ តែវាក៏មានគីឡូធ្ងន់
ផងដែរ នោះគឺ​ មានទម្ងន់ដល់ទៅ  ២៧០  គក ឯណោះ ។  យ៉ាងណាមិញ បើតាមប្រភព
សារព័ត៌មានដដែលក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ត្រីចម្លែកគីឡូធ្ងន់មួយ
នេះ    ត្រូវបានហាងម្ហូបសមុទ្រមួយកន្លែងទទួលទិញ  ក្នុងតម្លៃ   ៦,០០០​ ដុល្លារ ខណៈ
ពេលដែលវាអាចបម្រើជូនភ្ញៀវដល់ទៅ ៧០០ នាក់ នេះបើតាមការរំពឹងទុក។

លោក Johnny Tan វ័យ ៥២ ឆ្នាំ​  ដែលត្រូវជាម្ចាស់ហាងម្ហូបសមុទ្រ  Grouper King បាន
គូសបញ្ជាក់អោយដឹងថា​ មុននឹងឈានដល់  ការចំអិនវា បម្រើជូនភ្ញៀវកាលពីម្សិលមិញ
នេះ  ពួកយើងបានចំណាយពេលដល់ទៅ  ១០ ម៉ោង  ដើម្បីធ្វើការសម្អាតវា  ស្របពេល
ដែលបានប្រើកម្លាំងមនុស្សប្រុស ដល់ទៅ ៧​ រូប ដើម្បីយកវាទៅបន្ទប់ចំអិនផងដែរ។

លើសពីនេះ   គាត់ក៏បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា  ខណៈពេលដែលគាត់បាន
ទទួលទូរស័ព្ទពីសំណាក់ក្រុមអ្នកនេសាទ និងបានទៅដល់កំពង់ផែស្ទួចត្រីSenoko គាត់
ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញ ក្រុមអ្នកនេសាទប្រមាញ់
បានត្រីដ៏ធំបែបនេះ   ស្របពេលដែលគាត់មិនដែលធ្លាប់បានឃើញ  ក្នុងរយៈពេល  ២០
ឆ្នាំចុងក្រោយនេះ ចាប់តាំងពីគាត់ដំណើរការនូវមុខជំនួញបើហាងម្ហូបសមុទ្រមួយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen