CamNews

អតីត​ស្តេច​ប្រដាល់ Manny Pacquiao ឈ្នះ​បាន​អាសនៈ​ក្នុង​ព្រឹទ្ធ​សភា​ហ្វីលពីន ដែល​ជា​ក្តី​សង្ឃឹម​ ឈោង

(ម៉ានីល)៖ អតីតស្តេចប្រដាល់លំដាប់លេខ២ ពិភពលោក Manny Pacquiao បានឈ្នះឆ្នោត និងទទួល​បាន​​អាសនៈ​​មួយ​​ក្នុង​​ព្រឹទ្ធ​​សភា​​ហ្វីលីពីន ដែល​​វា​ជា​ជំហាន​​ដ៏​ប្រសើរ ដើម្បីឲ្យរូបលោកឈានទៅប្រកួតយកតំណែងប្រធានាធិបតីនា អាណត្​តិក្រោយៗ នេះ​​បើ​​តាម​​ការ​ចេញ​ផ្សាយ​ដោយ​សារ​ព័ត៌​មាន AP នា​រសៀល​ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦ ។

ក្នុងការបោះឆ្នោតនោះដែរ Pacquiao បានទទួលសំឡេងគាំទ្រជាង ១៥.៥លានសំឡេង ដែលរូបលោកឈរនៅចំណាត់លេខរៀងទី៧ ក្នុង​ចំណោម​បេក្ខជន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ទាំង​១២​នាក់ ។

លទ្ធផលខាងលើនេះ គ្រាន់តែលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះសម្រាប់ Manny Pacquiao វ័យ៣៧ឆ្នាំ ដែលបាន ចូល​និវត្តន៍​វិស័យ​កីឡា​ឈឺ​សាច់​ដែល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៦ ក្រោយ​ផ្តួល​កីឡាករអាមេរិក Timothy Bradley ដើម្បី​មាន​ពេលា​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​នយោបាយ​ក្នុង​ប្រទេស​កំណើតរបស់ខ្លួនវិញម្តង ស្របពេល ដែលប្រជាជនជាច្រើនបានចាត់ទុករូបលោកជាវីរៈបុរសប្រចាំប្រទេសទៅហើយនោះ។

យ៉ាងណាក៏ដោយ លោកក៏នៅមានចំណុចខ្សោយមួយចំនួនផងដែរ ជាពិសេសគឺការលើកឡើង របស់លោកកាលពីខែកុម្ភៈ​មុន​ការ​​បោះ​ឆ្នោត អំពី​ជំហរ​ចំពោះ​ក្រុម​អ្នក​ស្រឡាញ់ភេទដូចគ្នា ដោយលោក បានលើកឡើងថា «មនុស្សដែលស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ថោក​ទា​បជាង​សត្វ​ទៅ​ទៀត»។ បន្ទាប់ មកលោកក៏បានចេញមុខមកសុំទោស ចំពោះការលើកឡើងដូច្នោះ ដែលនាំឲ្យមនុស្សប្រភេទនេះ​ឈឺ​ចាប់ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ច្បាស់​លាស់​ដដែល​ថា​នឹង​ប្រឆាំង​ការ​រៀប​ការ​ភេទ​ដូច​គ្នា៕

ប្រភព​៖ AP

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង