CamNews

Microsoft ទិញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម LinkedIn ក្នុង​​តម្លៃ ២៦,២​ពាន់​លាន​ដុល្លារ

(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានប្រកាសឲ្យដឹងថា ខ្លួននឹងទិញ​បណ្ដាញទំនាក់ទំនងសង្គម LinkedIn ក្នុង​តម្លៃ ២៦,២​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ការ​ទិញ-លក់ដ៏ធំមួយនៅក្នុងវិស័យ​បច្ចេកវិទ្យា សម្រាប់​​ឆ្នាំ​២០១៦ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌​មាន Bloomberg នៅព្រឹកថ្ងៃទី១៤ មិថុនានេះ។

យោងតាមប្រភពខាងលើ លោក Jeff Weiner នឹងត្រូវកាន់តំណែតជានាយកប្រតិបត្តិរបស់ LinkedIn ដដែល និង​ធ្វើ​សេចក្ដីរាយ​ការណ៍​ទៅ​កាន់​លោក Satya Nadella ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Microsoft។

គួរបញ្ជាក់ផងដែរថា LinkedIn គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយ ត្រូវបានបង្កើតឡើងចុងឆ្នាំ២០០២ ដោយ​​គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៦ នេះ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់ ៤៣៣លាននាក់ និងរកចំណូលបាន ៣ពាន់​លាន​ដុល្លារ​​អាមេរិក ក្នុង​ឆ្នាំ​២០១៥៕

ប្រភព ៖ Bloomberg

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង