គេហទំព័រ DCInside របស់កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហោះនូវរូបភាព G Pro 2 ពីរសន្លឹក។ គំរូស្មាតហ្វូនមិនទាន់ធ្វើការបង្ហាញនៅឡើយនេះ នឹងមានបំពាក់នូវប៊ូតុងដំឡើងបន្ថយ សម្លេង និងប៊ូតុងបិទបើក នៅផ្នែកខាងក្រោយ គឺដូចជាការរចនាម៉ូតដែល LG បានអនុវត្តលើ G2 ដែរ។ ចំណែកប៊ូតុង Back, Home និង Menu ត្រូវបានប្តូរទៅដាក់ នៅក្នុងអេក្រង់ TouchScreen តែម្តង។

បើសិនជាអ្នក សង្ស័យថា ឧបករណ៍នៅក្នុងរូបភាពខាងក្រោមនេះជា G2 នោះគឺពិតជាមិន មែនទេ ដោយសារតែបើសិនយើងសម្លឹងមើលរូបភាព យើងនឹងឃើញ ចង្កោមកាមេរ៉ារបស់ស្មាតហ្វូន រាងជ្រុងៗជាង កាមេរ៉ារបស់ G2, អំពូល flash ក៏ស្ថិតនៅឆ្ងាយជាងបន្តិចដែរ ពីចង្កោមកាមេរ៉ា។

មុននេះប៉ុន្មានថ្ងៃ LG បានធ្វើការកំណត់បញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការបង្ហាញណែនាំ G Pro 2 នៅពិព័រណ៌ MWC 2014 ដែលនឹងប្រារព្ធធ្វើឡើងនៅខែក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុន មិនទាន់ បញ្ចេញព័ត៌មានអ្វីទាំងអស់ ដែលពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិរបស់ G Pro 2 នៅឡើយទេ។ ជាក់ ស្តែង បើតាមព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលកន្លងមកនេះ បានឲ្យដឹងថា ស្មាតហ្វូន នេះនឹងមានអេក្រង់ទំហំ ៥,៩ អ៊ីន កំរិតរីសូលុយហ្សិន 2560 x 1440, chip Snapdragon 800 quad Core, កាមេរ៉ា 13 megapixel មានបំពាក់បច្ចេកវិទ្យា ការពាររំញ័រ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte